អ្នកផ្តល់ប្រឹក្សាខាងវ៉ាក់សាំងបានណែនាំថា បុគ្គលិកសុខាភិបាលខាងថែទាំសុខភាពគួរតែជាមនុស្សដំបូងគេ ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ នៅពេលមានវ៉ាក់សាំងជាក់លាក់។ គណៈកម្មាធិការប្រឹក្សារបស់ CDC អាមេរិក បានទទួលការស្នើសុំនេះកាលពីថ្ងៃពុធ អំពីការដែលឱ្យបុគ្គលិកសុខាភិបាលចាក់វ៉ាកសាំងនេះមុនគេ។
លោកស្រីវេជ្ជបណ្ឌិត Kathleen Dooling នៃមជ្ឈមណ្ឌលជាតិការពារជំងឺឆ្លង និងជំងឺផ្លូវដង្ហើមនៅ CDC បានប្រាប់អង្គប្រជុំថា បុគ្គលិកថែទាំសុខភាពចាំបាច់ប្រមាណ ២០លាននាក់ ត្រូវបានផ្ដល់អាទិភាពឱ្យចាក់វ៉ាក់សាំងដំបូងគេ។ គណៈកម្មាធិការប្រឹក្សារបស់ CDC អាមេរិក ខាងផ្នែកវ៉ាក់សាំង (ACIP) នឹងផ្តល់ជាអនុសាសន៍អំពីអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយបណ្ឌិត្យសភាវេជ្ជសាស្ត្រឯករាជ្យក៏កំពុងរៀបចំរបាយការណ៍ផងដែរ។
ប្រជាជនផ្សេងទៀតប្រហែល ៦០ ទៅ ៨០លាននាក់ និងត្រូវផ្ដល់វ៉ាក់សាំងការពារ បន្ទាប់ពីបុគ្គលិកសុខាភិបាលដែលមើលថែជំងឺ ហើយបន្ទាប់មកទៀតគឺមនុស្សពេញវ័យដែលមានប្រជាជនច្រើនជាង ១០០លាននាក់ និងមនុស្ស៥៣លាននាក់ដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ។ លោកវេជ្ជបណ្ឌិតបាននិយាយថា ការប្រជុំ ACIP នៅខែកញ្ញាអាចបោះឆ្នោតលើការបែងចែកបណ្តោះអាសន្ននៃវ៉ាក់សាំងដំបូង៕ ដោយ៖ ត្នោត