Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេដឹកនាំអឺរ៉ុប ពន្យារការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរុស្ស៊ី

ក្រោយពេលរដ្ឋាភិបាលទីក្រុងមូស្គូ បានដាក់បញ្ចូលឧបទ្វីគ្រីមៀ (Crimea) របស់ប្រទេសអ៊ុយក្រែន បញ្ចូនទៅជាដែនដីរបស់រុស្ស៊ី កាលពីអំឡុង ឆ្នាំ២០១៤នោះមក សហគមន៍អឺរ៉ុប និងបណ្ដាមេដឹកនាំ នៅលើពិភពលោក មានសម្ដែងការប្រឆាំងជំទាស់ ហើយថែមទាំងបង្ហាញពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរុស្ស៊ីទៀតផង។

ប្រមុខរដ្ឋ និងរដ្ឋាភិបាលអឺរ៉ុប កាលពីថ្ងៃទី១៩ ខែមិថុនា ​បានសម្រេចចិត្ដខាងនយោបាយ នៅក្នុងកិច្ចប្រជុំតាមអនឡាញ ដើម្បីពន្យារពេលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃទី៣១ ខែកក្កដា ។ មេដឹកនាំសហគមន៍អឺរ៉ុប បានព្រមព្រៀងពន្យារការដាក់ទណ្ឌកម្មនេះ មានរយ:ពេល៦ខែ។

សហគមន៍អឺរ៉ុប បានបង្ហាញពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីនេះ ក្រោយពេលរុស្ស៊ី​បានដាក់បញ្ចូលឧបទ្វីបគ្រីមៀ ទៅជាដែនដីរបស់ខ្លួន កាលពីឆ្នាំ២០១៤។ ​គ្រីមៀនេះ មានទីតាំង នៅឆ្នេរសមុទ្រខ្មៅ នាភាគខាងជើង​ ស្ថិតក្នុងតំបន់អឺរ៉ុប ភាគខាងកើត៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9406655