Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សួស វីហ្សា កាន់តែបង្ហាញរូបស្និតស្នាលជាលក្ខណៈគ្រួសារ ព្រោះកាន់តែកៀកថ្ងៃសម្រាល

ប្រិយមិត្តប្រាកដជាស្គាល់មកហើយ តារាចម្រៀង​ស្រី​ទឹកដម​សំឡេង​ស្រទន់​អ្នក​នាង សួ​ស វី​ហ្សា ជាមួយនឹង​ស្វាមី លោក​ថម មី បាន​ធ្វើ​អោយ​មហាជន​មាន​ភាព​ច្រណែន​ជំនួស ខណៈ​អ្នក​ទាំង​២​កំពុង​តែ​បង្កើត​នូវ​កម្រង​អនុស្សាវរីយ៍​ជាមួយនឹង​កូន​ដំបូង​របស់​ខ្លួន​។

យ៉ាងណាមិញបានអោយដឹងថាគូស្វាមីភរិយានេះកាន់តែកៀកថ្ងៃសម្រាលកូនរបស់ខ្លួនហើយ ទើបអ្នកទាំងពីរសម្រេចចិត្តក្នុងការបង្ហាញរូបភាពជាលក្ខណៈគ្រួសារយ៉ាងកក់ក្តៅបែបនេះក្នុងឈុតពណ៌ផ្កាឈូកយ៉ាងស្រស់ស្រាយតែម្តង។

ជាពិសេស តារាចម្រៀង​ស្រី​រូប​នេះ​កាន់តែ​ទទួល​បានការ​យល់ចិត្ត ថ្នាក់ថ្នម និង​ភាព​កក់ក្ដៅ​ជាង​មុន​ស្ទើរតែ​រៀងរាល់ថ្ងៃ ជា​ហេតុ​ធ្វើ​អោយ​នាង​កាន់តែ​មាន​ភាព​សប្បាយចិត្ត ហើយ​រូប​សម្ផស្ស​វិញ​ក៏​ស្រស់​ស្អាត​ផូរផង់​មិន​ចាញ់​ពីមុននោះទេ៕ អត្ថបទដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9633344