Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Pogba ខកខាន​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង ក្រោយ​ឆ្លង​កូ​វី​ដ១៩

បារាំង ៖ កីឡាករ Paul Pogba ត្រូវ​បាន​គ្រូបង្វឹក​បារាំង​លោក Didier Deschamps សម្រេច​ដក​ចេញពី​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ បន្ទាប់​ពី​បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ ​១៩​។

ខ្សែបម្រើ Eduardo Camavinga របស់​ក្រុម Rennes ត្រូវ​បាន​កោះហៅ​មក​ជំនួស​ខ្សែបម្រើ​ពាក់​លេខ​៦ ខាងលើ នៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​បារាំង ដើម្បី​ត្រៀម​ធ្វើការ​ប្រកួត​ជាមួយ​ស៊ុ​យ​អែ​ត​នៅ​ថ្ងៃ​ទី ៥ ខែកញ្ញា និង​ក្រូ​អាត​នៅ​ថ្ងៃ​ទី ៨ ខែកញ្ញា ក្នុង​ពានរង្វាន់ UEFA Nations League​។

ទោះ​យ៉ាងណា Pogba ដែល​នឹង​ត្រូវ​ផ្តាច់ខ្លួន​ចំនួន ១៤​ថ្ងៃ ក៏​នៅ​តែ​អាច​មាន​សិទ្ធិ​ទទួល​ការ​ជ្រើសរើស​សម្រាប់​គ្រូបង្វឹក Ole Gunnar Solskjaer នៅ​ការ​ប្រកួត​បើក​ឆាក​ក្រប​ខណ្ឌ Premier League របស់​ក្រុម Man United ជាមួយ​ក្រុម Crystal Palace នៅ Old Trafford នា​ថ្ងៃ​ទី ១៩ ខែកញ្ញា​ខាង​មុខ​។

លោក Didier Deschamps បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​ខ្ញុំ​ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្តូរ​នៅ​នាទី​ចុង​ក្រោយ​ពីព្រោះ Paul Pogba ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​នេះ​ផង​ដែរ ។ ប៉ុន្តែ​ជា​អកុសល​គេ​បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩​កាលពី​ម្សិលមិញ ដូច្នេះ​គេ​ត្រូវ​បាន​ជំនួស​ដោយ Eduardo Camavinga»​។

ដោយឡែក​មិត្ត​រួម​ក្រុម​របស់ Pogba គឺ​ខ្សែប្រយុទ្ធ Anthony Martial បាន​វិល​ត្រឡប់​មក​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​វិញ ក្រោយ​ខកខាន​ចាប់តាំងពី​ឆ្នាំ ២០១៨ បន្ទាប់​ពី​រូបគេ​បាន​បង្ហាញ​ទម្រង់​ដ៏​លេចធ្លោ​មួយ​រដូវ​កាល​មុន ជាមួយ​ក្រុម Man United៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9633281