ស្ត្រីជនជាតិស្បែកខ្មៅដែលបម្រើការក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចលាលែងចេញពីតំណែង ដោយសារតែលោកស្រីមិនអាចស៊ូទ្រាំនឹងសកម្មភាពរបស់រដ្ឋាភិបាលអាមេរិក ទៅលើក្រុមជនជាតិស្បែកខ្មៅ។
ស្ត្រីជនជាតិស្បែកខ្មៅខាងលើនេះ ឈ្មោះ Mary Elizabeth Taylor មានតួនាទីជាជំនួយការរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការច្បាប់ បានដាក់លិខិតលាលែងចេញពីតំណែង ដោយសារមូលហេតុព្រួយបារម្ភពីការដោះស្រាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍។
លោកស្រី Mary Elizabeth Taylor បានបញ្ជាក់ថា មូលហេតុ ដែលលោកស្រីលាលែងចេញពីតំណែង ក៏ដោយសារតែការលើកឡើងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការរើសអើងជាតិសាសន៍ និងការដោះស្រាយមិនមានតម្លាភាព ចំពោះពលរដ្ឋមានដើមកំណើតអាហ្វ្រិក។
លោកស្រីបានលើកឡើងថា « ការវិភាគរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឲ្យខ្ញុំរងរបួសផ្លូវចិត្តយ៉ាងខ្លាំង និងធ្វើឲ្យខ្ញុំបាត់បង់ទំនុកចិត្ត។ ខ្ញុំចាំបាច់ត្រូវតែធ្វើតាមឧត្តមគតិរបស់ខ្លួន ដោយសុខចិត្តបោះបង់ចោលតំណែងជាជំនួយការផ្លូវច្បាប់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក៕ ប្រែសម្រួលដោយ៖ MEO