ដើម្បីវាយលុកចូលទីផ្សារអឺរ៉ុប វាពិតជាមិនងាយស្រួលប៉ុន្មានទេ។ មិនខុសពី TOYOTA ឡើយ ដើម្បីវាយលុកចូលទីផ្សារអឺរ៉ុបបាន NISSAN បានបង្កើត Division រថយន្តប្រណិតមួយដែលដាក់ឈ្មោះថា INFINITI។
ថ្ងៃនេះខ្ញុំសូមបង្ហាញពីរថយន្តប្រណិតមួយរបស់ INIFINITI ដែលដៃគូប្រកួតប្រជែងជាមួយ LX570 របស់ LEXUS នេះគឺ INFINITI QX80 Limited។ វាជារថយន្តគ្រួសារប្រណិតមួយដែលគេនិយមប្រើប្រាស់មិនចាញ់ LX570 ប៉ុន្មាននោះទេ។
វាបំពាក់មកជាមួយម៉ាស៊ីនចំនុះ 5.6លីត្រ V8 ដែលបង្កើតបានកម្លាំងសេះ 400hp នឹងកម្លាំងបង្វិលជុំ 413lb-ft វាមានសមត្ថភាពអូសទំងន់បាន 3855kg។ ចំនែកឯតម្លៃវិញគឺចាប់ពី 91450ដុល្លារឡើងទៅ (តម្លៃចេញពីរោងចក្រ)
Facebook.com/TayAutoCambodia