Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត SUV ដែលលឿនជាង Lamborghini Urus

មិនមែនក្រុមហ៊ុនដែលតែងតែផលិត Super Car អាចផលិតរថយន្ត SUV បានលឿនជាងគេនោះទេ។ ជាក់ស្ដែង Fan របស់ Jeep ប្រាកដជាបានដឹងហើយថារថយន្តដែលមានរាងសាមញ្ញៗមួយរបស់ Jeep ជារថយន្ត SUV ប្រើម៉ាស៊ីនចំហេះដែលលឿនជាងគេក្នុងពេលបច្ចុប្បន្ន។

យើងបានស្គាល់នូវរថយន្ត SUV មួយប្រភេទដែលកំពុងតែល្បីនៅក្នុងប្រទេសយើង ដោយត្រូវបានអ្នកមានក្នុងស្រុកទិញយកមកបង្អួតគ្នាជាហូរហែរនោះគឺ Urus។ ថ្វីត្បិតតែ Urus ចាប់កំណើតចេញពីត្រកូល Lamborghini ក៏ដោយក៏អ្នកដែលបានស្គាល់វាមួយចំនួនមិនបានដឹងទេថាវាមានកំលាំងនឹងល្បឿនសន្ទុះមិនដល់ Jeep Grand Cherokee Trackhawk ឡើយ។

ហេតុអ្វីបានជា Jeep Grand Cherokee Trackhawk វាអាយឈរនៅតារាងកំពូលបាន?

មិនលាក់នោះទេតាមពិត Jeep បានទទួលម៉ាស៊ីន  Dodge Challenger Hellcatចំនុះ 6.2លីត្រ ប្រើប្រាស់នូវ Supercharged HEMI V8 ដែលផលិតបានកម្លាំងសេះ 707hp នឹងកម្លាំងបង្វិលជុំ 645lb-ft។ វារត់ពី 0-100km/h ចំនាយពេលត្រឹមតែ 3.4វិនាទីប៉ុណ្ណោះលឿនជាង Urus 0.2វិនាទី ល្បឿនអតិបរិមារហូតដល់ 305km/h។

រថយន្តនេះមានតម្លៃ 87,150ដុល្លារ ជាតម្លៃដើមចេញពីរោងចក្រ។

Facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9631758