ក្រុមហ៊ុន Motorola កំពុងធ្វើការនាំយកកំណែនៅក្នុងត្រកូល Edge Lite ដូចដែលបានបង្ហាញដោយការចុះបញ្ជី FCC របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ សម្រាប់ឧបករណ៍មួយនេះមានលេខម៉ូដែឌ XT2075-3 ។ ទូរសព្ទនេះត្រូវបានដាក់ឈ្មោះថា Moto Edge Lite ដែលមានថាមពលថ្ម ៤ ៧០០mAh ជាមួយនឹងប្រព័ន្ធ 5G ។ យោងតាមការស្មានយើងនឹងឃើញបន្ទះឈីប Snapdragon 765G នៅខាងក្នុងអមជាមួយ RAM ទំហំ ៦ GB និងអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ ១២៨ GB ។
យោងតាមពាក្យចចាមអារ៉ាមផ្សេងទៀតបាននិយាយថា ទូរសព្ទនេះត្រូវបានដាក់រហស្សនាមខាងក្រៅថា Nairobi ដែលភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្តិការ Android 10 ។
ទូរសព្ទ Motorola Edge Lite នេះ មានអេក្រង់ OLED រាងកោង ទំហំ ៦.៧ inch ជាមួយនឹងអត្រាបង្ហាញ ៩០Hz និងមានរន្ធប្រហោងសម្រាប់ដកហូតកាមេរ៉ា Selfie ២៥មេហ្គាភិចសែល ជាមួយនឹងកាមេរ៉ាខាងក្រោយរហូតទៅដល់ ៤គ្រាប់ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena