Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេចពិជ័យសេនាទៀបាញ់អញ្ជើញប្រគល់ផែនទីឋានលេខាខ្នាត១/២៥០០០ដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ យកទៅប្រើប្រាស់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីប្រគល់ផែនទីឋានលេខាព្រំដែនខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់។ ពិធីប្រគល់នេះ បានធ្វើឡើងនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ត្រូវបានកម្ពុជា- វៀតណាម រៀបចំពិធីពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិ       ម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀត  ណាម

ការរៀបចំប្រគល់ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។ ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែលប្រទេសទាំងពីរសម្រេចបាន។ ផែនទីនេះជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមិសាស្រ្តនៅលើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១០០ ០០០ ដែលមានតែខ្សែព្រំដែន មិនមានអ្វីច្រើនជាងនេះឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈ កម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា បានមានប្រសាសន៍ថា ក្រសួង ស្ថាប័ន និងអង្គភាពចំនួន៣៥ ទទួលបានផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ ។ លោកបន្តថា ផែនទីនេះជាការបង្ហាញនូវសមិទ្ធផលនៃការបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម ដែលសម្រេចបាន៨៤ភាគរយ។

សម្តេចពិជ័យ ទៀ បាញ់ បានព្រមានចាត់វិធានការ ដោយមិនអាចអន់ឱនឲ្យបានទេ ចំពោះអ្នកណាមួយ ដែលនិយាយពីការបោះពុម្ភផែនទីព្រំដែនកម្ពុជា -វៀតណាមធ្វើឲ្យបាត់បង់ទឹកដី។ សម្តេច ពិជ័យបានថា ហេតុអ្វី បានជាអ្នករិះគន់មួយចំនួន មិនលើកយកបញ្ហាព្រំដែនកម្ពុជានិងថៃមកជជែក លើកតែបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលរាជរដ្ឋាភិបាលខិតខំដោះស្រាយ មកជជែកវែកញែកទៅវិញ។ សម្តេចបន្តថា ឥឡូវនេះ យើងធ្វើកិច្ចការ នេះបានល្អប្រើសើរជាទីបំផុត ក្នុងប្រវត្តិសាស្ត្រដែល យើងមិនធ្លាប់មាន ។ ប្រមុខដឹកនាំការពារជាតិ ក៏បានលើកឡើងទៀតថា ការ និយាយរឿងបោះផែនទីនេះហើយធ្វើបាត់ដី គឺមិនអាចអត់ឱន ឲ្យបានជាដាច់ខាត ព្រោះជារឿងសំខាន់បំផុតរបស់ប្រជាជាតិ

ខណៈកម្ពុជាទទួលបានជោគជ័យដ៏ធំធេង ដោយសារបានគូសនិងបោះពុម្ភផែនទីនេះ ព្រោះការធ្វើផែនទីបានលុះត្រា តែមានការឯកភាពគ្នារវាងប្រទេសជិតខាង ។ សម្តេចបញ្ជាក់ថា «និយាយជារួមទាំងពីរភាគីទម្រាំចរចាគ្នា ត្រូវមានការលំបាក់លំបិនណាស់ តែគេបែរជាចោទប្រកាន់មកផ្លូវផ្សេង ដែលប៉ះពាល់មកលើផ្លូវច្បាប់ ដែលយើងមាន។ ការធ្វើផែនទីនេះ គឺយើងធ្វើតាមច្បាប់ទាំងអស់ ច្បាប់អនុញ្ញាតឲ្យធ្វើ ឲ្យគណៈកម្មការចម្រុះព្រំដែនធ្វើ សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោក រួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕ ត្នោត

from: https://tnaot.com/km/m/detail/article/9631096