
នៅថ្ងៃទី១៩ ខែមិថុនានេះ ភ្នាក់ងារ Sports Chosun បានរាយការណ៍ថា លោក Lee Dong Wook និងកញ្ញា Im Soo Jung នឹងវិលត្រឡប់មកវិញជាមួយខ្សែភាពយន្តភាគខ្នាតធំមួយ ដែលមានចំណងជើងថា “Single in Seoul” ។
បើយោងតាមរបាយការណ៍អ្នកតំណាងមកពីភ្នាក់ងាររបស់តារាសម្តែងទាំងពីរគឺ ផលិតកម្ម King Kong by Starship ក៏បានបញ្ជាក់ដែរថា Lee Dong Wook និង Im Soo Jung បានទទួលការផ្តល់ជូនក្នុងការសម្តែងក្នុងរឿងភាគ Single in Seoul នេះផងដែរ ហើយពួកគេកំពុងស្ថិតក្នុងដំណើរការត្រួតពិនិត្យឡើងវិញ ដើម្បីចាប់ផ្តើមការសម្តែងឆាប់ៗនេះ ។
រឿង “Single in Seoul” នេះ នឹងត្រូវបានដឹកនាំសម្តែងដោយលោក Park Bum Soo ។ អ្នកគាំទ្រជាច្រើនពិតជារំភើបរីករាយយ៉ាងខ្លាំងក្នុងការត្រឡប់មកវិញរបស់លោក Lee Dong Wook និងកញ្ញា Im Soo Jun ។ គួរបញ្ជាក់ដែរថា តាមសេចក្តីរាយការណ៍របស់ផលិតកម្ម រឿង “Single in Seoul” នេះ គ្រោងនឹងចាប់ផ្តើមថតនារដូវក្តៅនេះតែម្តង ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi