ប្រព័ន្ធសង្គមអាចធ្វើឲ្យអាជីវកម្មមួយជោគជ័យ ឬបរាជ័យបានយ៉ាងលឿននិងងាយស្រួល ។ មានតែអ្នកដែលយល់ដឹង និងចេះប្រើប្រព័ន្ធសង្គមទេទើបអាចជួយឲ្យពួកគេរកលុយបានច្រើន ។ ប៉ុន្តែក្រៅពីនោះហើយ ពួកគេក៏ត្រូវមានទម្លាប់ល្អៗក្នុងការប្រើវាដែរ ។ ខាងក្រោម គឺជាវិធីមួយចំនួនដែលជួយឲ្យអ្នកប្រើប្រព័ន្ធសង្គមដើម្បីរកលុយ ៖
១. កុំខ្ជះខ្ជាយពេលវេលា
អ្នកត្រូវដឹងពីអ្វីដែលអ្នកចង់ធ្វើឲ្យបានច្បាស់លាស់ មិនមែនអង្គុយចុចរាល់ម៉ោងចោលទេ ។ ពេលដែលអ្នកចំណាយលើប្រព័ន្ធសង្គមមិនស្មើនឹងប្រសិទ្ធភាពនៃការប្រើប្រាស់របស់អ្នកទេ ។ ប្រសិនបើអ្នកមិនមានគោលដៅច្បាស់លាស់ទេនោះ អ្នកនឹងចំណាយពេលវេលា និងកម្លាំងរបស់អ្នកអស់ខណៈដែលមិនមានអ្វីចែករំលែកដល់អ្នកដទៃ ។
អ្នកគួរប្រើវាដើម្បីបង្កើតការចែករំលែក មិនមែនដើម្បីទទួលការចែករំលែកពីអ្នកដទៃទេ ។
២. បង្កើតផែនការឲ្យបានច្បាស់លាស់
អ្នកគួរតែរៀបចំផែនការសម្រាប់អ្វីដែលអ្នកចង់សម្រេចពីការប្រើប្រាស់ប្រព័ន្ធសង្គម ។ អ្នកអាចកំណត់គោលដៅមួយសម្រាប់ប្រព័ន្ធសង្គមនីមួយៗដែលអ្នកប្រើប្រាស់ ។ អ្នកគួរតែបង្ហាញខ្លួនថាអ្នកជាអ្នកជំនាញ ជាមនុស្សដែលទាក់ទាញអ្នកដទៃ ឆ្លើយតបនឹងសំណួរ ឬបង្កើតជាតម្លៃដល់ជីវិតអ្នកដទៃ ។
អ្នកគួរតែជ្រើសរើសប្រព័ន្ធសង្គមដែលមានការគាំទ្រច្រើនជាងគេ បង្កើតការចែករំលែកសម្រាប់ប្រព័ន្ធនោះ និងកែសម្រួលបន្តិចបន្តួចសម្រាប់ប្រព័ន្ធសង្គមដទៃ ។
៣. រៀនធ្វើការឲ្យមានប្រសិទ្ធភាព
អ្នកអាចមើលទៅកាន់កិច្ចការដែលអ្នកធ្វើដោយខ្លួនឯង និងព្យាយាមពិចារណាមើលថាមានកិច្ចការណាដែលអ្នកត្រូវធ្វើខ្លួនឯង និងកិច្ចការណាដែលអ្នកដទៃអាចជួយធ្វើឲ្យអ្នកទេ ។ អ្នកអាចកាត់បន្ថយការងារបានដោយប្រើឧបករណ៍ផ្សេងៗ ឬឲ្យអ្នកដទៃជួយអ្នក ។
អ្នកគួរតែព្យាយាមរក្សាតម្លៃនៃការសន្ទនាមួយទល់មួយឲ្យបានច្រើន និងឆ្លើយតបដោយក្តីមេត្តា ព្យាយាមសន្ទនាឲ្យបានយូរ និងតែងតែអរគុណដល់អ្នកគាំទ្រអ្នក ។ អ្នកគួរតែរកឱកាសដើម្បីចែករំលែកភាពវិជ្ជមាន និងអូសទាញមនុស្សឲ្យចូលការសន្ទនាជាមួយអ្នកប្រសិនបើអ្នកទាំងនោះផ្តល់តម្លៃក្នុងជីវិតរបស់អ្នក ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព