Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មហាសេដ្ឋី Bill Gates ធ្លាប់​ច្រណែន Steve Jobs ព្រោះតែ​រឿង​មួយ​នេះ !

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​ពីរ​លើ​លោក ព្រមទាំង​ជា​អ្នកដឹកនាំ​ដ៏​ល្បីឈ្មោះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ផង​ដែរ ។

ប៉ុន្តែ​លោក ហ្គេ​ត​ស៍ បាន​បង្ហាញ​ប្រាប់​ក្នុង​បទ​សម្ភាសន៍​មួយ​ក្នុង​ពេល​ថ្មី​ៗ​ថា លោក​ធ្លាប់​ច្រណែន​នឹង​លោក​មហាសេដ្ឋី ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​មិត្ត និង​ដៃគូ​ប្រកួតប្រជែង​មួយ​គ្មាន​ពីរ​របស់​លោក​ហ្គេ​ត​ស៍ ព្រោះតែ​ភាព​ទាក់ទាញ​របស់​លោក ចបស៍ ។

លោក ហ្គេ​ត​ស៍ បាន​ប្រាប់​មក​ទៀត​ថា លោក​ចបស៍​ជា​មនុស្ស​ដ៏​ឆ្លាត​វៃ និង​ជា​មនុស្ស​ដែល​មាន​ភាព​ជា​អ្នកដឹកនាំ​ពី​ធម្មជាតិ ហើយ​លោក ហ្គេ​ត​ស៍ ចង់​មានគុណ​សម្បត្តិ​ទាំងនោះ​ដែរ ។ លោក​បាន​បកស្រាយ​ក្នុង​បទ​សម្ភាសន៍​ថា លោក​ជា​មនុស្ស​ដែល​ប៉ិន​ប្រសប់​ផ្នែក​ជំរុញ​ទឹកចិត្ត​មនុស្ស ខ្ញុំ​ក៏​ជា​មនុស្ស​ដែល​ប៉ិន​ប្រសប់​ខ្លះ​ដែរ​ដូច្នេះ​ខ្ញុំ​មិន​ធ្លាក់​ក្នុង​អន្ទាក់​របស់​លោក​ឡើយ ប៉ុន្តែ​ខ្ញុំ​អាច​មើលឃើញ​ពេល​ដែល​លោក​ប្រើ​សមត្ថភាព​មួយ​នេះ ហើយ​ខ្ញុំ​មើលទៅ​មនុស្ស​ដែល​ជាប់អន្ទាក់​របស់​លោក ។ «​ខ្ញុំ​ធ្លាប់​ច្រណែន​នឹង​ចំណុច​នេះ​» ។

លើស​ពី​នេះ​ទៅ​ទៀត លោក ហ្គេ​ត​ស៍ បាន​កោតសរសើរ​នឹង​លោក ចបស៍ ដែល​អាច​ត្រលប់​ទៅ​កាន់ Apple វិញ​ក្នុង​ឆ្នាំ ១៩៩៧ និង​បាន​ផ្លាស់​ប្តូរ​ក្រុមហ៊ុន ព្រមទាំង​ចេញ​លក់​នូវ​ផលិតផល​ដែល​ពេញ​និយម​ជា​ច្រើន​ដូច​ជា iMac, iPod និង iPhone ជាដើម ។

លោក​បាន​ប្រាប់​មក​ថា Apple មិន​អាច​មាន​ថ្ងៃនេះ​បាន​ឡើយ​ប្រសិនបើ​មិន​មាន​លោក ចបស៍ ព្រោះ​មុន​ពេល​លោក ចបស៍ ត្រលប់​ទៅ Apple វិញ Apple ជិត​ដួល​រលំ​ទៅ​ហើយ ។

លោក​បាន​បន្ថែម​ថា មិន​មាន​នរណា​ម្នាក់​អាច​ធ្វើ​ដូច​លោក​បាន​ទេ​នៅ​ទីនោះ ។ ខ្ញុំ​មិន​អាច​ធ្វើ​បាន​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​ស្គាល់​នរណា​ដែល​អាច​ធ្វើ​បាន​ដូច​លោក​ដែរ ។ លោក ហ្គេ​ត​ស៍ បាន​ចែករំលែក​ក្នុង​បទ​សម្ភាសន៍​ខាងលើ​ទៀត​ថា លោក​តែងតែ​មើលឃើញ​ចំណុច​ខ្វះខាត​ធំ​មួយ​របស់​លោក គឺ​ការ​ដែល​លោក​មិន​មាន​សមត្ថភាព​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស ។ លោក​ហ្គេ​ត​ស៍​ចង់បាន​សមត្ថភាព​របស់​លោក​ចបស៍​ក្នុង​ការ​ដាក់​មន្តអាគម​លើ​អ្នក​ស្តាប់​ដើម្បី​អាច​ជំរុញ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​គាំទ្រ​កិច្ចការ​ដែល​លោក​កំពុង​ធ្វើ​នៅ​មូលនិធិ​សប្បុរសធម៌​របស់​លោក ដូច​ជា​ការ​ដោះស្រាយ​បញ្ហា​ជុំវិញ​ពិភពលោក​ដែល​មាន​ដូច​ជា​ភាព​ក្រីក្រ និង​ការ​ទប់ស្កាត់​ជំងឺ​ជាដើម ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9631062