គ្រឿង ផ្សំ៖
-សាច់ជ្រូក បី ជាន់
-ល្ង ស
-ម្ទេស ម៉ដ្ឋ
-ស្ករ ត្នោត
-ម្រេច
-ម្សៅ បំពង
-ទឹក ស៊ីអ៊ីវ ខាប់
-អំបិល
គ្រឿងផ្សំសម្រាប់ទឹកជ្រលក់មា៖ ក្រូចឆ្មារ, ស្លឹក, ខ្ទឹម, ជីរណា, ខ្ទឹមក្រហម, ទឹកត្រី, អង្ករលីង។
របៀប ធ្វើ៖
១. ហាន់ សាច់ជ្រូក បី ជាន់ ជា បន្ទះ ស្តើងៗ ល្មម រួច យក ទៅ ប្រឡាក់ ជាមួយ អំបិល ល្ង ស ទឹក ស៊ីអ៊ីវ ខាប់ និង ម្រេច។
២. លាយ ម្សៅ បំពង ជាមួយ ទឹក បន្តិច ឲ្យ ខាប់ ល្មម ហើយ ច្របល់ ជាមួយ សាច់ ជ្រូក ដែល ប្រឡាក់ គ្រឿង ហើយ។
៣. បន្ទាប់ មក ដាក់ ខ្លាញ់ ឲ្យ ក្តៅ បំពង សាច់ជ្រូក នោះ ឲ្យ ក្រៀម។
៤. ចូល ដល់ វិធី ធ្វើ ទឹក ជ្រលក់៖ ហាន់ ជីរណា ស្លឹក ខ្ទឹម និង ខ្ទឹម ក្រហម ហើយ លាយ ជាមួយ ស្ករ ត្នោត ទឹកត្រី ម្ទេស ម៉ដ្ឋ អង្ករ លីង រួច ច្របាច់ ក្រូចឆ្មារ។ កូរ ឲ្យ សព្វ ជា ការ ស្រេច៕
ប្រភព: (កញ្ញា)