Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ីរ៉ង់ សាកល្បងមីស៊ីលបាញ់ចំគោលដៅ កណ្តាសមុទ្រអូម៉ង់

កម្លាំងទាហានអ៊ីរ៉ង់​ បានសាកល្បងមីស៊ីល​ប្រឆាំងនាវាចម្បាំងថ្មី ដែលអាចបាញ់បានដល់ទៅ​២៨០គីឡូម៉ែត្រ។ ការបាញ់សាកល្បងធ្វើឡើង ក្នុងពេលកម្លាំងទាហានជើងទឹកប្រទេសនេះ ធ្វើសមយុទ្ធទ្រង់ទ្រាយធំ ។

សារព័ត៌មាន​ RT ​សមយុទ្ធបានធ្វើឡើង​នៅដែនសមុទ្រអូម៉ង់ ។ ឃ្លីបវីដេអូ​ បានបង្ហាញឲ្យឃើញថា​ មីស៊ីលប្រឆាំងនាវាចម្បាំង បានបាញ់ចេញពីជើងទម្រ នៅលើដីគោក។ មីស៊ីលនោះ បានបាញ់ចំគោលដៅ ជានាវាចាស់នៅកណ្តាលសមុទ្រ មានចម្ងាយដល់ទៅ​២៨០​គីឡូម៉ែត្រ​។

ការបាញ់សាកល្បងមីស៊ីលខាងលើរបស់អ៊ីរ៉ង់ ជាសញ្ញាបង្ហាញឲ្យឃើញថា អ៊ីរ៉ង់មានការវិវឌ្ឍយ៉ាងខ្លាំង ក្នុងវិស័យផលិតអាវុធ​ការពារជាតិ។ លោក​ Habibollah Sayyari មេទ័ពជើងទឹកអ៊ីរ៉ង់​ បានបញ្ជាក់ថា មីស៊ីលខាងលើ គឺជាក្តីសង្ឃឹមសម្រាប់កម្លាំងទាហានអ៊ីរ៉ង់ ទប់ស្កាត់រាល់ការគំរាមកំហែងរបស់សត្រូវ។

ការសាកល្បងមីស៊ីលខាងលើ បានធ្វើឡើង ក្រោយឧបទ្ទវហេតុ​បាញ់មីស៊ីលខុសបច្ចេកទេស បណ្តាលឲ្យទាហាន អ៊ីរ៉ង់​២០​នាក់ស្លាប់និងរបួស​៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9402355