
ហេតុតែប៉ាម៉ាក់ស្អាត! កូនស្រីតារាបង្ហាញម៉ូដ ប្រាសាទ ដាវីន ពិតជាស្រស់ស្អាតដល់ម្លឹង
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់មហាជនអ្នកគាំទ្រ កាលពីខែឧសភា កន្លងទៅនេះដែលស្ងាត់ៗស្រាប់តែអតីតតារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូដដែលមានសំបុរស្រអែមស្រស់ និងទម្រង់មុខរូបរាងដូចកូនកាត់បរទេស នាង ប្រាសាទ ដាវី បង្ហោះរូបជាមួយដែលនាងកំពុងពរពោះយ៉ាងធំជាមួយនឹងគូស្នេហ៍ជាជនជាតិបរទេសម្នាក់នោះ ។
ដោយឡែកកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ តារាស្រីរាងខ្ពស់រូបនេះបានសម្រាលកូនស្រីជាទីស្រលាញ់របស់ខ្លួនប្រកបដោយសុវត្តិភាព និងសុខភាពល្អទាំងម្តាយ និងកូនហើយ ដែលធ្វើអោយមហាជនអ្នកគាំទ្រមានការអបអរសាទរជំនួសទៅលើការទទួលស្វាគមន៍កូនដំបូងរបស់នាង ។
យ៉ាងណាមិញ មហាជនសង្កេតឃើញថា កូនស្រីរបស់តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន រូបនេះកាន់តែប្រែទៅស្រស់ស្អាត ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសមុខមាត់គូរអោយស្រលាញ់ ស្ទើរតែដូចម៉ាកប៉ាគេទៅហើយ បើទោះបីជាទើបតែមានបាន ១សប្តាហ៍ក៏ដោយ នេះក៏ព្រោះតែកូនស្រីរបស់តារាស្រីរូបនេះជាកូនកាត់បទេស។
គួរបញ្ជាក់ផងដែរថា អតីតតារាបង្ហាញម៉ូដ ប្រាសាទ ដាវីន និងគូសេ្នហ៍ជាជនជាតិបរទេសនោះ កំពុងតែមានភាពសប្បាយជាមួយនឹងគ្រួសារតូចរបស់ខ្លួន បើទោះបីជាអ្នកទាំង២ មិនទាន់បានរៀបការទៅតាមប្រពៃណីខ្មែរអោយចាស់ៗទាំងសងខាងបានដឹងលឺនៅឡើយ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព