Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៣ ពាក្យ​កុហក​ដែល​អ្នក​ត្រូវ​តែ​ឈប់​ប្រាប់​ខ្លួនឯង ​បើ​ចង់រក​លុយ​បាន​ច្រើន​ជាង​មុន !

ពាក្យពេចន៍​ជា​ច្រើន​ដែល​អ្នក​និយាយ​ប្រាប់​ខ្លួនឯង គឺជា​ការ​គិត​ខុស ហើយ​មនុស្ស​ជា​ច្រើន​ធ្លាក់ខ្លួន​ជឿជាក់​គំនិត​មិនល្អ​ទាំងនេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ការ​រៀនសូត្រ​ក្នុង​ការ​រក​ការ​កុហក​ទាំងនេះ និង​ផ្លាស់​ប្តូរ​វា​ជាមួយ​គំនិត​ដែល​ល្អ​ៗ​សម្រាប់​អ្នក គឺជា​ជំហាន​សំខាន់​ក្នុង​ការ​ពង្រឹង​សុខភាព​ស្មារតី​របស់​អ្នក ដែល​ជា​កត្តា​សំខាន់​សម្រាប់​មនុស្ស​ដែល​ចង់​ជោគជ័យ និង​រក​លុយ​បាន​ច្រើន ។

តើ​អ្នក​ចង់​ឲ្យ​ខួរក្បាល​របស់​អ្នក​ធ្វើ​ជា​ធនធាន​ដ៏​ល្អ​បំផុត​ដែល​អ្នកមាន និង​អាច​ប្រើប្រាស់ ឬ​ឲ្យ​វា​ធ្វើ​ជាស​ត្រូវ​ធំ​ជាងគេ​របស់​អ្នក​វិញ? ខាងក្រោម​នេះ គឺជា​ការ​កុហក​ធំ​ៗ​ដែល​អ្នក​គួរតែ​ឈប់​និយាយ​ប្រាប់​ខ្លួនឯង​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ និង​រក​លុយ​បាន​កាន់តែ​ច្រើន ៖

១. ខ្ញុំ​មិនល្អ​គ្រប់គ្រាន់​ទេ

នរ​ណ​ៗ​ក៏​ធ្លាប់​មាន​ពេលវេលា​ដែល​ជឿ​នូវ​គំនិត​នេះ​ដែរ ។ មិន​ថា​អ្នក​គិត​ថា​អ្នក​មិន​ឆ្លាត​វៃ​គ្រប់គ្រាន់ ស្អាត​គ្រប់គ្រាន់ ឬ​មាន​ម​ហិ​ច្ច​តា​គ្រប់គ្រាន់​ទេ ការ​ធ្វើ​ដូច្នេះ​អាច​ប៉ះពាល់​ដល់​ការ​ឲ្យ​តម្លៃ​ខ្លួន និង​លទ្ធផល​ការងារ​របស់​ខ្លួន​ផង​ដែរ ។

ប្រសិនបើ​អ្នក​ប្រាប់​ខ្លួនឯង​ថា អ្នក​មិនល្អ​គ្រប់គ្រាន់​តេ​នោះ អ្នក​ប្រហែលជា​មិន​សាកល្បង​ក្នុង​ការ​ធ្វើ​អ្វីមួយ​នោះ​ឡើយ ។ អ្នក​នឹង​មិន​ព្យាយាម​យកចិត្តទុកដាក់​ធ្វើការ​ដើម្បី​ទទួល​បាន​ជីវិត​ក្នុង​ក្តី​សុបិន​របស់​អ្នក​ឡើយ ។

២. អ្នក​ដទៃ​ជាន់ពន្លិច​ខ្ញុំ

អ្នក​ដទៃ​អាច​នឹង​ប្រាប់​អ្នក​បាន​ថា​អ្នក​គ្មាន​ថ្ងៃ​ជោគជ័យ​ទេ ។ ពួក​គេ​ប្រហែលជា​មិន​ជ្រើសរើស​អ្នក​សម្រាប់​ការ​ឡើង​ឋានៈ​ទេ ។ ហើយ​ពួក​គេ​ថែម​ទាំង​អាច​ធ្វើ​ជា​ឧបសគ្គ​សម្រាប់​ការ​សម្រេច​ក្តី​សុបិន​របស់​អ្នក​ថែម​ទៀត ។ប៉ុន្តែ​ការ​និយាយ​ពាក្យពេចន៍​ខាងលើ​នេះ​ប្រាប់​ខ្លួនឯង​នឹង​ទប់ស្កាត់​អ្នក​មិន​ឲ្យ​សម្រេច​គោលដៅ​ទៅ​វិញ​ប្រសិនបើ​អ្នក​គិត​ថា អ្នក​មិន​អាច​ជឿ​ទុកចិត្ត​នរណា​ម្នាក់​បាន​ទេ និង​គិត​ថា​មនុស្ស​ម្នាក់​ៗ​មានចិត្ត​មិនល្អ នោះ​អ្នក​នឹង​មិន​អាច​បង្កើត​បាន​នូវ​ក្រុម​មួយ​ដែល​អ្នក​ត្រូវការ​ដើម្បី​ជោគជ័យ​ក្នុង​ការងារ ឬ​អាជីវកម្ម​ឡើយ ។

៣. ខ្ញុំ​ខុស​ពី​អ្នក​ដទៃ​ពេក

អ្នក​មិន​អាច​សម្រេច​បាន​ច្រើន​ទេ​ប្រសិនបើ​អ្នក​ចំណាយ​កម្លាំង​ទាំងអស់​របស់​អ្នក​ក្នុង​ការ​ព្យាយាម​សម្រប​ខ្លួន​ទៅ​តាម​អ្នក​ដទៃ ។ ការ​បង្ហាញ​ភាព​លេចធ្លោ​របស់​ខ្លួន​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក ។

ជាក់ស្តែង មិន​មាន​មនុស្ស​ពីរ​នាក់​ណា​ដែល​ដូច​គ្នា​ទាំងស្រុង​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​គិត​ថា​អ្នកមាន​លក្ខណៈ​ខុស​គ្នា​ច្រើន​ពី​អ្នក​ដទៃ​ក្នុង​វិស័យ​របស់​អ្នក អ្នក​គួរតែ​ចាត់​ទុក​វា​ជា​ចំណុចខ្លាំង​របស់​អ្នក​វិញ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9630708