លោកឧត្តមសេនីយ៍ទោ គង់ មនោ អនុប្រធានអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ជំនួសលោកឧត្តមសេនីយ៍ទោ សំឃិត វៀន ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកោះកុង។
ពិធិតែងតែងតាំងនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ដោយលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅសាលមហោស្រពខេត្តកោះកុង៕ ដោយ៖ ឃួន លក្ខិណា