សារព័ត៌មាន MAP របស់ប្រទេស ម៉ារ៉ុក បានផ្សាយថា កាលពីថ្ងៃទី១៨ ខែមិថុនា កម្លាំងទាហានជើងទឹកប្រទេសនេះ បានជួយសង្គ្រោះជនភៀសខ្លួនជិត១០០នាក់ នៅដែនសមុទ្រមេឌីទែរ៉ាណេ។
ក្នុងចំណោមជនភៀសខ្លួនដែលត្រូវជួយសង្គ្រោះនោះ មានស្ត្រី១៥នាក់ និងកូមារជាច្រើននាក់ផងដែរ។ ជនភៀសខ្លួនទាំងអស់នោះបានបញ្ជូនទៅកាន់តំបន់សុវត្ថិភាព នៅកំពង់ផែ Nador ។
ប្រទេសម៉ារ៉ុក ស្ថិតក្នុងចំណុចកណ្តាល នៃការធ្វើដំណើររបស់ជនភៀសខ្លួន ពីតំបន់សាហារ៉ា នៃទ្វីបអាហ្វ្រិក ឆ្ពោះទៅកាន់តំបន់អឺរ៉ុប។ បើតាមតួលេខរបស់រដ្ឋាភិបាលម៉ារ៉ុក បានឲ្យដឹងថា មានពលរដ្ឋប្រមាណ៧៤ពាន់នាក់បានព្យាយាមចូលទៅកាន់អឺរ៉ុប ហើយគោលដៅ នៃជនភៀសខ្លួនត្រូវទៅ គឺប្រទេសអេស្ប៉ាញ។
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេស Cyprus បានប្រកាសថា ប្រទេសនេះបានចេញសេចក្តីព្រាងច្បាប់ ស្តីពីការទប់ស្កាត់ជនភៀសខ្លួន នៅលើដែនសមុទ្រមេឌីទែរ៉ាណេ។ នៅក្នុងសេចក្តីព្រាងច្បាប់នោះ អ្នកដែមាន៣សញ្ជាតិ នឹងត្រូវកាត់បន្ថយឲ្យ នៅក្នុងប្រទេសនេះ៕ ប្រែសម្រួលដោយ៖ MEO