បើតាមលទ្ធផលស្ទង់មតិរបស់មហាវិទ្យាល័យ Quinnipiac ប្រកាសកាលពីថ្ងៃទី១៨ ខែមិថុនា បង្ហាញឲ្យឃើញថា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានសំឡេងគាំទ្រ រហូតដល់ទៅ៤៩ភាគរយ ខណ:លោក ត្រាំ វិញ ទទួលបានតែ៤១ភាគរយប៉ុណ្ណោះ។
ការស្ទង់មតិបង្ហាញឲ្យឃើញថា បើទោះជាមានបញ្ហាជាច្រើនកើតឡើង នៅលើទឹកដីអាមេរិក ជាពិសេស បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ប៉ុន្តែការគាំទ្របេក្ខភាពទាំងពីររូប នៅមិនមានអ្វីផ្លាស់ប្តូរនៅឡើយ។
លោក Tim Malloy អ្នកឯកទេសស្រាវជ្រាវរបស់មហាវិទ្យាល័យ Quinnipiac បានលើកឡើងថា បើទោះជាអាមេរិកកំពុងប្រឈមនឹងបញ្ហាកូវីដ១៩ ក៏ដូចជា វិវាទ និងអំពើហិង្សាតាមផ្លូវថ្នល់ដោយសារតែ បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ប៉ុន្តែលទ្ធផលស្ទង់មតិ នៅមិនទាន់មានការផ្លាស់ប្តូរនោះឡើយ។
ប៉ុន្តែអ្វីគ្រប់យ៉ាង គឺអាចប្រែប្រួល នៅក្នុងពេលបោះឆ្នោត នាដើមខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នៅក្នុងការស្ទង់មតិ កាលពីបោះឆ្នោតឆ្នាំ២០១៦ នាពេលនោះ លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានការគាំទ្រខ្ពស់ជាងលោកត្រាំ នៅរាល់ការស្ទង់មតិទាំងអស់។ ប៉ុន្តែនៅពេលបោះឆ្នោតវិញ លោក ត្រាំ បែរជាយកឈ្នះលោកស្រី ហ៊ីឡារី គ្លីនតុន ទៅវិញ។ បើទោះជាសន្លឹកឆ្នោតគាំទ្រលើលោកស្រី ហ៊ីឡារី គ្លីនតុន ពិតជាច្រើនជាងលោក ត្រាំ ក៏ដោយ៕ ប្រែសម្រួលដោយ MEO