ភ្នំពេញ ៖ ជនសង្ស័យ០៦នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី សហការជាមួយនិងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបាន ករណីឆក់កាបូបយួរដៃ ហើយគេចខ្លួនបាន១ថ្ងៃ។ ការឃាត់ខ្លនជនសង្ស័យខាងលើនេះ កាលពីវេលាម៉ោង០២ និង០០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចទល់មុខសាលាអន្តរជាតិវេស្ទើន ផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខដែល កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៣និង៥៥នាទី សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នា០៧នាក់ ក្នុងនោះ គេចខ្លួន១នាក់ ឈ្មោះ បឿក ដោយឡែក ជនសង្ស័យទាំង០៦នាក់ដែលឃាត់ខ្លួនបាន-ឈ្មោះ ស្រេង បាលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ទី២-ឈ្មោះ មាស ចាន់វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)ទី៣-ឈ្មោះ អៀម ពិសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ទី៤-ឈ្មោះថន ប៊ុនឆាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)ទី៥-ឈ្មោះវ៉ាត់ ថារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។ទី៦-ឈ្មោះ អ៊ុច ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)សមត្ថកិច្ចបានបន្តទៀតថា ក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់យកកាបូបយួរដៃ ពីជនរងគ្រោះម្នាក់ ឈ្មោះ ហេង ចិន្តា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេ៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សម្ភារៈបាត់បង់៖ កាបូបយួរដៃ០១, ទូររសព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន១១ម៉េក, ប្រាក់ដុល្លារ១.០០០ដុល្លារ និងឯកសារមួយចំនួន។ សម្ភារៈបន្សល់ទុក៖ ម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌សលាយទឹកក្រូច ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IH-8261, ២-ម៉ាកSCOPY ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IH-0363 របស់ជនសង្ស័យបច្ចុប្បន្ន ជនសង្ស័យទាំង០៦នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕ ដោយ ផេង ភាព