Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីរុស្ស៊ី ស្នើក្រុមប្រឹក្សាសន្ដិសុខ UN ពិភាក្សាកិច្ចការពិភពលោក

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងថា ប្រព័ន្ធទំនាក់ទំនងអន្ដរជាតិសម័យទំនើប គឺជាលទ្ធផលដ៏សំខាន់បំផុតមួយ កើតចេញពីសង្រ្គាមលោកលើកទី២ ហើយមេដឹកនាំពិភពលោកបច្ចុប្បន្ន ត្រូវតែធានាថា នឹងត្រូវតែថែរក្សា និងធ្វើឲ្យបានល្អប្រសើរបំផុត។

លោកប្រធានាធិបតី បានសរសេរនៅក្នុងអត្ថបទរបស់លោក ស្ដីអំពីសង្រ្គាមលោកលើកទី២ ហើយត្រូវបោះពុម្ពផ្សាយ នៅក្នុងព្រឹត្ដិបត្រ The National Interest ថា​ រុស្ស៊ីស្នើឲ្យពិភាក្សាគោលការណ៍រួម ស្ដីពីកិច្ចការពិភពលោក នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ នាពេលខាងមុខ ដោយមានសមាជិកអចិន្ត្រៃយ៍ ចំនួន៥ រួមមាន រុស្ស៊ី ចិន បារាំង សហរដ្ឋអាមេរិក និងអង់គ្លេស។ ជាដំបូង នៅក្នុងគំនិតរបស់យើង វាមានផលប្រយោជន៍ សម្រាប់ការពិភាក្សាជំហាននានា ដើម្បីអភិវឌ្ឍគំនិតរួម នៅក្នុងកិច្ចការពិភពលោក។

លោកប្រធានាធិបតី បានបញ្ជាក់ថា លោកសុំនិយាយដោយត្រង់អំពីបញ្ហា នៃការថៃរក្សាសន្ដិភាព ការបង្កើនកម្លាំងសន្ដិសុខពិភពលោក និងតំបន់ ការគ្រប់គ្រងអាវុធយុទ្ធសាស្រ្ដ ក៏ដូចជាកិច្ចការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម លទ្ធិជ្រុលនិយម ហើយការប្រកួតប្រជែង និងការគំរាមកំហែងដទៃទៀត។ ដោយឡែក ស្ថានការណ៍សេដ្ឋកិច្ចរបស់ពិភពលោក កំពុងតែជម្នះលើវិបត្ដិសេដ្ឋកិច្ច បង្កឡើងដោយការរាតត្បាតពីកូវីដ១៩ ក៏សុទ្ធតែជាចំណុចសំខាន់ នៅក្នុងរបៀបវារ: ត្រូវលើកយកមកពិភាក្សាផងដែរ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9401435