បើទោះបី មន្ត្រីអាមេរិក បញ្ជាក់ថាការកាត់ផ្តាច់ទំនាក់ទំនង ជាមួយចិននាពេលនេះមិនមែនជារឿងល្អឡើយ។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១៨ ខែមិថុនា បានព្រមានថា នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន ។
នៅលើបណ្តាញសង្គម Twitter របស់លោកថាសរសេរថា«ទាំងនោះមិនមែនជាកំហុសរបស់លោក Robert Lighthizer ដោយសារតែខ្ញុំមិនទាន់ច្បាស់។ អាមេរិក ប្រាកដជារក្សាគោលនយោបាយ កាត់ផ្តាច់ទំនាក់ទំនងជាមួយចិន»។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កាន់តែតានតឹង ដោយសាបញ្ហាជាច្រើន ក្នុងនោះមានការឆ្លងរាលដាលកូវីដ១៩ ក៏ដូចជាបញ្ហាទំនាក់ទំនងអន្តរជាតិផ្សេងៗទៀត។
ប៉ុន្តែតំណាងពាណិជ្ជកម្ម អាមេរិកលោក Robert Lighthizer បានបញ្ជាក់ថា ការកាត់ផ្តាច់ទំនាក់ទំនងជាមួយចិននាពេលនេះ គឺជាបញ្ហាស្មុគស្មាញបំផុត។ លោកបន្តទៀតថា« ការកាត់ផ្តាច់ទំនាក់ទំនងជាមួយចិនគឺជាយុទ្ធសាស្ត្រកាលពីប៉ុន្មានឆ្នាំមុន តែពេលនេះមិនអាចឡើយ។ ខ្ញុំគិតថាចំពោះស្ថានភាពបច្ចុប្បន្ន ការកាត់ផ្តាច់ទំនាក់ទំនងជារឿងមិនល្អឡើយ»។
កាលពីថ្ងៃទី១៧ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា បានជួបពិភាក្សាជាមួយមន្ត្រីការបរទេស ចិនលោក Yang Jiechi នៅហាវៃ អាមេរិក។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធបំផុត៕ ប្រែសម្រួលដោយ៖ MEO