ភ្នំពេញ ៖ ក្រុមក្មេងទំនើងដែលកែឆ្នៃបំពង់ស៊ីម៉ាំងបង្ករសម្លេងរំខានប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងថ្ងៃ និងយប់ នោះត្រូវកម្លាំងជំនាញនៃអធិការដ្ឋានគរបាលខណ្ឌសែនសុខសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការឃាត់ យកមកអប់រំហើយ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ
លោកវរៈសេនីយ៍ ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានដាក់បទបញ្ជាយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុតដល់ជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់មានវិធានការចំពោះក្មេងទំនើងដែលបង្ហោះម៉ូតូ និងកែឆ្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងរំខានដល់ពលរដ្ឋ
ជាវិធានការៈ១.ត្រូវអោយដោះបំពង់ស៊ីម៉ាំងដូរដាក់ធម្មតាវិញ២.ត្រូវមានកញ្ចក់ ពាក់មួកសុវត្ថិភាព និងផ្លាកលេខត្រឹមត្រូវ៣.ធ្វើកិច្ចសន្យាអប់រំហៅអាណាព្យាបាលមកធានាអប់រំបន្ថែមនេះជាសារអប់រំរបស់អធិការខណ្ឌ ៤. ក្នុងករណីដែលនៅតែបន្តប្រព្រឹត្តបទល្មើសទៀត នឹងត្រូវចាត់ការតាមនិតិវិធីច្បាប់ក្រោយពេលសមត្ថកិច្ចធ្វើការអប់រំ នឹងផាក់ពិន័យរួចទើបសមត្ថកិច្ចប្រគល់ម៉ូតូឲ្យយកត្រលប់ទៅវិញ៕ដោយ ផេង ភាព