ពាក្យចចាមអារ៉ាមគឺថាក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់លក់ស្មាតហ្វូនកំពូល Galaxy Z Flip ដើរដោយប្រព័ន្ធ 5G រួមជាមួយស៊េរី Note20 និង Fold2 នៅក្នុងព្រឹត្តិការណ៍មួយនៅថ្ងៃទី០៥ ខែសីហា ខាងមុខនេះ។ ឥលូវនេះទូរសព្ទ Galaxy Z Flip ត្រូវបានគេប្រទះឃើញនៅក្នុងបញ្ជី Geekbench ដែលនិយាយលម្អិតអំពីលក្ខណៈពិសេសសំខាន់ៗរបស់វាគឺបន្ទះឈីប Snapdragon 865 និងរ៉េមទំហំ ៨ជីកាបៃ ។
ទូរសព្ទនេះមានលេខម៉ូដែល SM-F707B ក្នុងការធ្វើតេស្តល្បឿន ៣ ២២០ពិន្ទុ គឺគុណនឹង២ដង បើធៀបនឹង Z Flip ស៊េរីមុន ។ ទូរសព្ទនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ហើយទំនងជានឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន OneUI 2.5 របស់ Samsung នាពេលខាងមុខនេះ ។
យោងតាមការសន្និដ្ឋាន ក្រុមហ៊ុន Samsung នឹងនាំមកនូវពណ៌ត្នោតថ្មីមួយសម្រាប់ Z Flip 5G នេះ ។ យោងទៅតាមវិញ្ញាបនបត្រ 3C ទូរសព្ទនេះនឹងដឹកជញ្ជូនដោយមានឆ្នាំងសាក 15W ដូចគ្នានឹងឧបករណ៍មុនរបស់វាដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena