Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទម័កដំរីម្នាក់ត្រូវបានគេឃើញស្លាប់ដោយសារកាត់បំពង់កនៅឯជំរុំដំរីខេត្តភូកេត

ខេត្តភូកេត៖ លោក Captanan Petnu ប៉ូលិសនៃតំបន់ Sakoo ត្រូវបានគេហៅទៅជំរុំដំរីមួយនៅម៉ោងប្រហែល ៥ល្ងាច។

នៅកន្លែងកើតហេតុ មន្ត្រីជំនាញបានរកឃើញសាកសពរបស់ទម័កដំរីម្នាក់ឈ្មោះថា​ Taworn Patta អាយុ ៣៤ឆ្នាំមានដើមកំណើតមកពីខេត្ត​Surin ដេកស្លាប់​នៅកន្លែងស្នាក់នៅរបស់​គាត់។ បំពង់ករបស់លោក Taworn ត្រូវបានគេកាត់នឹងកាំបិតវែងមួយ​។ លោកប៉ូលិស Capt Sunan បានកត់សម្គាល់ថា បន្ទប់ជនរងគ្រោះមិនមានសញ្ញាបង្ហាញថាត្រូវគេប្លន់ទេ ហើយជនរងគ្រោះក៏មិនមានស្នាមវាយតប់នោះដែរ។ ជនរងគ្រោះស្នាក់នៅជាមួយសាច់ញាតិឈ្មោះថា Kittisak Submak ជាអ្នកដែល​ប្រាប់ប៉ូលិសថាគាត់ចេញទៅក្រៅដើម្បីកាត់ស្មៅឱ្យដំរីស៊ី ហើយពេលត្រឡប់មកវិញស្រាប់តែឃើញជនរងគ្រោះដេកស្លាប់។ លោក Kittisak ក៏បានបន្ថែមផងដែរថាជនរងគ្រោះលោក Taworn មាន​ជំងឺបាក់ទឹកចិត្តប្រចាំកាយ។ គាត់បានទទួលការព្យាបាលនៅមន្ទីរពេទ្យ​ខេត្ត Surat Thani និងនៅមន្ទីរពេទ្យ ​Vachira Phuket​ ។ ​

រូបតំណាង

ប៉ូលិសបានកត់សម្គាល់ថាជនរងគ្រោះ Taworn បានស្លាប់ប្រហែល ៤ម៉ោង មុនពេលប៉ូលិសមកដល់ ហើយលោក Kittisak ដែលជាសាច់ញាតិបាន​អះអាងថាជនរងគ្រោះបានធ្វើអត្តឃាតខ្លួនឯង។ ទោះជាយ៉ាងណាក្តី ប៉ូលិសកំពុងតែបន្តការស៊ើបអង្កេតហើយសាកសពរបស់លោក Taworn ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Thalang ដើម្បីធ្វើការពិនិត្យបន្តទៀត។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Phuket news

from: https://tnaot.com/km/m/detail/article/9400931