Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

MONSTA X បានសម្តែងក្នុងកម្មវិធី “TIME100 Talks”

ក្រុមតារាចម្រៀង MONSTA X បានសម្តែង និងគាំទ្រចំពោះចលនា Black Lives Matter ក្នុងកម្មវិធី “TIME100 Talks” ។

កម្មិវិធី “TIME100 Talks” នេះ ផ្តោតទៅលើប្រធានបទ ការស្វែងរកក្តីសង្ឃឹម និងមានការពិភាក្សាអំពីដំណោះស្រាយដែលមានសក្តានុពលចំពោះបញ្ហាជាសកល ដែលកំពុងបន្តកើតឡើងក្នុងសង្គមរួមទាំងបញ្ហានៃការរីករាលដាលមេរោគកូវីដ-១៩ ផងដែរ។ វាគ្មិនចូលរួមមានអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon ។

MONSTA X បានសម្តែងបទ “Someone’s Someone” និងបទ “FLOW” ដើម្បីបើក និងបិទក្នុងកម្មវិធីនេះ និងក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការសហប្រជាជាតិសម្រាប់គោលដៅទី១៦ ប្រកបដោយនិរន្តរភាព សន្តិភាពយុត្តិធម៌ និងស្ថាប័នរឹងមាំ ពួកគេបានបង្ហាញការគាំទ្រចំពោះ ចលនារបស់ Black Lives Matter ក៏ដូចជាបុគ្គលិកពេទ្យក្នុងអំឡុងពេលការរីករាលដាលនៃមេរោគកូវីដ-១៩ ផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9400927