អាហ្វ្រិក ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ៍នេះ បានប្រកាសថា ទ្វីបអាហ្វ្រិកគ្មានមេរោគដែលបណ្តាលឱ្យមានជំងឺគ្រុនស្វិតដៃជើង ដែលជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងយុទ្ធនាការដែលមានរយៈពេលរាប់ទសវត្ស ដើម្បីលុបបំបាត់ជំងឺនេះចេញពីពិភពលោក។
សាស្ត្រាចារ្យ Rose Gana Fomban Leke បាននិយាយថា ៖ «ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ទ្វីបអាហ្វ្រិក ដែលគណៈកម្មាការបានបញ្ជាក់ថា គ្មានករណីជំងឺគ្រុនស្វិតដៃជើងណាមួយបានកើតឡើងនៅលើទ្វីបនេះអស់រយៈពេល៤ឆ្នាំមកហើយ»។ អង្គការសុខភាពពិភពលោក បាននិយាយថា វីរុស Poliovirus ឥឡូវនេះ បានចូលទៅក្នុងឈ្មោះជំងឺផ្សេងទៀត ដែលត្រូវបានលុបចោលនៅទ្វីបអាហ្វ្រិក។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បាននិយាយថា ៖ «ចាប់តាំងពីឆ្នាំ១៩៩៦ កិច្ចខិតខំប្រឹងប្រែងលុបបំបាត់បានរារាំងកុមាររហូតដល់ទៅ ១.៨លាននាក់ ពីការធ្វើឱ្យពិការដល់អាយុជីវិត និងជួយសង្គ្រោះជីវិតមនុស្សប្រមាណ ១៨០,០០០នាក់»។ គួរបញ្ជាក់ផងដែរថា ជំងឺនេះរីករាលដាលពាសពេញពិភពលោករហូតដល់វ៉ាក់សាំងមួយត្រូវបានរកឃើញនៅទសវត្សឆ្នាំ១៩៥០ ទោះបីវានៅមិនទាន់ដល់ប្រទេសក្រីក្រជាច្រើននៅអាស៊ីនិងអាហ្វ្រិកក៏ដោយ។
នៅឆ្នាំ១៩៨៨ នៅពេលអង្គការសុខភាពពិភពលោក យូនីសេហ្វ និង រ៉ូតារី បានបើកយុទ្ធនាការទូទាំងពិភពលោក ដើម្បីលុបបំបាត់ជំងឺនេះ ដែលមានចំនួន ៣៥០,០០០ករណីនៅទូទាំងពិភពលោក។ ក្នុងឆ្នាំ១៩៩៦ មានករណីតែជាង ៧០,០០០ករណីប៉ុណ្ណោះ នៅអាហ្វ្រិក៕ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព