Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំឆ្លូវ ថោះ វក ចំពោះរឿងស្នេហា អាចនឹងមានការឈ្លោះទាស់ទែងគ្នាតិចតួច

តាមក្បួនហោរាសាស្ត្រ ថ្ងៃព្រហស្បត្តិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឆ្នាំវក ឆុងជាមួយខាល។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​សំខាន់​ឬ​កិច្ចការ​ធំដុំ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​​

ជំនួញ ៖ មានការ​ចម្រើន​លូតលាស់​ប្រពៃ​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ឬ​ទិញ​ទីកន្លែង​លក់ដូរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រៀបបាន​ទៅនឹង​ទឹកឃ្មុំ​។

ឆ្នាំឆ្លូវ​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ស្មុគស្មាញ​និង​មានរឿង​រាវ​ចូល​យាយី​ច្រើន​នាំ​ពិបាក​ក្នុងការ​ទប់ទល់​។

ជំនួញ ៖ ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​រកបាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​បន្តិច​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រា​ខាងមុខ​។

ឆ្នាំខាល

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​បើ​លោកអ្នក​ជួប​រឿង​ជម្លោះ​ណាមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​បំផុត​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។

ជំនួញ ៖ ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មក​ដឹកមុខ​ក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។​

ស្នេហា ៖ ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​។

ឆ្នាំថោះ

រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​លោកអ្នក​តែង​ជួប​នូវ​អារម្មណ៍​ល្អក់កករ​និង​មានរឿង​រាវ​មិនល្អ​ចូល​យាយី​ច្រើន​ផង​។

ជំនួញ ៖ ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ ហើយ​ថ្ងៃនេះ​មាន​ការដាំ​ក្បាល​ចុះ​ខ្លាំង​បន្តិច ដូចនេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​បែរខ្នង​ដាក់គ្នា​ច្រើន​ដោយសារ​ភាព​សៅហ្មង កំពុង​លុកលុយ​មិនតិច​នោះឡើយ​។

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​ក្នុងថ្ងៃនេះ​បញ្ហា​ការងារ​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​

ជំនួញ ៖ ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​តែង​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។

​ឆ្នាំម្សាញ់​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ប្រាក់កាស​ឬ​ការបណ្តាក់ទុន​ក្នុង​រឿង​អ្វីមួយ​ផង​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​ដែរ​។​

ជំនួញ ៖ ​​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន​ហើយ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ថែមទៀត​។​

ស្នេហា ៖ ​​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​។

ឆ្នាំមមី​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​ឃើញថា​តែងមាន​ភាពរលូន​ល្អ​និង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​ផង​។​សម្រាប់​កិច្ចការងារ​វិញ​ឃើញថា​មានការ​ចម្រើន​លូតលាស់​ច្រើន​រឿង​ពិសេស​ធ្វើ​តិច​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​

ជំនួញ ៖ បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។

ស្នេហា ៖​ កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​។

​ឆ្នាំមមែ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​ក្នុងថ្ងៃនេះ​បញ្ហា​ការងារ​និង​ប្រាក់កាស​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​

ជំនួញ ៖ ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​តែង​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ឆាប់​ប្រទាំង​ប្រទើស​គ្នា​បន្តិច ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិន​ត្រូវយក​កិច្ចការងារ​ធំដុំ​ឬ​សំខាន់​ពេក​មក​ធ្វើ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ច្រើនជាង​សព្វមួយដង​។

ជំនួញ ៖ មានការ​ប្រកួតប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​។

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​សុខកាយ​សប្បាយ​ចិត្ត​ហើយ​ទោះ​ទៅកាន់​ទីកន្លែង​ណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ចំពោះ​ការប្រកប​ការងារ​វិញ​មិនមាន​អ្វី​គួរ​ព្រួយបារម្ភ​ទេ​គឺ​តែងមាន​ការរីកលូតលាស់​ទៅមុខ​និង​សុខដុម​ប្រពៃ​។​

ជំនួញ ៖ ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ត្រជាក់ចិត្ត​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិ​ត​។

ឆ្នាំច

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​កាន់​កិច្ចការ​សំខាន់​ឬ​កិច្ចការងារ​ធំដុំ​តែ​​ង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផង​។​ការរស់នៅ​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ក្នុងថ្ងៃនេះ​ដែរ​បើ​លោក​អ្នកមាន​គម្រោងការ​ធ្វើ​អ្វី​ដែលជា​កិច្ចការងារ​សំខាន់​អាច​ចាប់ផ្តើមបាន​ហើយ​ព្រោះ​ផ្លែផ្កា​ដែល​ហុច​មកវិញ​ក៏​តែង​ដូច​ជាទី​គាប់ចិត្ត​។

ជំនួញ ៖ ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​រយះពេល​ខ្លីៗ​ជា​ការល្អប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែម​ល្ហែ​​ម​ប្រពៃ​ណាស់​។

ឆ្នាំកុរ

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាពល្អប្រសើរ​មួយចំនួន​ផង​ហើយ​ធ្វើ​អ្វី​ក៏មាន​ជោគ​មានជ័យ​គ្រាន់​ជាទី​កក់ក្តៅ​។

ជំនួញ ៖ លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់​ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ពិសេស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​តែម្តង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕ ប្រភព៖ Cen

from: https://tnaot.com/km/m/detail/article/9629901