Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សិល្បៈករឯករាជ្យថៃស្នើសុំឱ្យបើកដំណើរការការកម្សាន្តពេលរាត្រីឡើងវិញ

ក្រុមសិល្បៈករបានអំពាវនាវដល់រដ្ឋាភិបាលឱ្យអនុញ្ញាត​ការកម្សាន្តពេលរាត្រីអាច​ចាប់ផ្តើមឡើងវិញ​ព្រោះពួកគេគ្មានការងារធ្វើនិង​មិនមានថវិកាផ្គត់ផ្គង់គ្រួសារ។

កាលពីថ្ងៃព្រហស្បតិ៍​​សិល្បៈករឯករាជ្យប្រហែល ៥០នាក់ បានដាក់​សំណើទៅ​នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធចាន់អូចា នៅមជ្ឈមណ្ឌលបណ្តឹងរបស់រដ្ឋាភិបាលដែលអំពាវនាវឱ្យមានការអាណិតអាសូរចំពោះពួកគេ។ ពួកគេបានស្នើសុំឱ្យ​អនុញ្ញាត​ដំណើរការកន្លែងកម្សាន្តពេលរាត្រី​ឡើងវិញ​នៃពេលណាមួយក៏បានក្នុងមួយសប្តាហ៍។ យ៉ាងហោចណាស់ ពួកគេក៏អាចមានចំណូលខ្លះទោះមិនបានធ្វើការពេញមួយសប្តាហ៍ក៏ដោយ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍មេរោគកូវីដ-១៩ បានអនុញ្ញាតឱ្យបើកភោជនីយដ្ឋានឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ហាងស្រា និងរង្គសាលនៅតែ​បិទ។ នេះមានន័យថា​សិល្បៈករឯករាជ្យមិនមានកន្លែងណាដែលត្រូវសម្តែង និងគ្មានការងារធ្វើ។ អ្នកតំណាងរបស់ក្រុមនេះគឺលោក​ Pornphan Petrarat បាននិយាយថាសិល្បករដែលពឹងផ្អែកលើការ​ច្រៀងនិងលេងភ្លេងពេលយប់សម្រាប់ការរស់នៅ​និងចិញ្ចឹមគ្រួសា​រមិនមានប្រាក់ចំណូលចាប់តាំងពីខែមេសាមកម្ល៉េះ។

រូបតំណាង

ពួកគេបានលើកឡើងថា «ពួកយើងមិនមានប្រាក់ចំណូល​ទាល់តែសោះ​រយៈពេលបួនខែ​មកនេះ។ ប្រទេសថៃមាន​សិល្បៈករក្រៅក្របខណ្ឌរដ្ឋ​ប្រមាណជា ១សែននាក់ នោះមានន័យថាគ្រួសារចំនួន ១០០០០០គ្រួសារ ត្រូវ​ទទួលរងផលប៉ះពាល់»។ ក្រុមសិល្បៈករបានត្រៀមខ្លួនរួចជាស្រេចនិងមានឆន្ទៈគ្រប់គ្រាន់ក្នុងការអនុវត្តតាមគោលការណ៍​សុខភាពទាំងអស់ដែលកំណត់ដោយមជ្ឈមណ្ឌល​គ្រប់គ្រងស្ថានការណ៍កូវីដ-១៩។ ពួកគេគ្រាន់តែចង់ឡើងឆាកហើយរកប្រាក់ចំណូលបន្ថែមដើម្បីចិញ្ចឹមជីវិត។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9400795