Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នេប៉ាល់ផ្សព្វផ្សាយផែនទីនយោបាយ និងរដ្ឋបាលថ្មី នៅក្នុងនិមិត្តសញ្ញាជាតិ

ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ រដ្ឋសភានេប៉ាល់បានអនុម័តជាឯកច្ឆ័ន្ទលើច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីនយោបាយ និងរដ្ឋបាលថ្មីរបស់ប្រទេស ដែលរួមបញ្ចូលទឹកដីឥណ្ឌាចំនួន៣​កន្លែង ។

ប្រទេសឥណ្ឌាបានហៅថា ផែនទីថ្មីនេះ ថា “ការពង្រីកសិប្បនិម្មិត” ដែលជាការទាមទារទឹកដីដោយប្រទេសនេប៉ាល់ បន្ទាប់ពីសភាជាន់ទាបរបស់ប្រទេសនេប៉ាល់​ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានអនុម័តជាឯកច្ឆ័ន្ទទៅលើផែនទីនយោបាយថ្មីរបស់នេប៉ាល់ ក្នុងនោះបានរួមបញ្ចូលតំបន់​ដែលឥណ្ឌាចាត់ទុកថាជាកម្មសិទ្ធិរបស់ខ្លួនផងដែរ ។

រដ្ឋសភា ឬសភាជាន់ខ្ពស់ប្រទេសនេប៉ាល់បានអនុម័តជាឯកច្ឆ័ន្ទលើច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្តល់ជាការបញ្ចូលផែនទីនយោបាយថ្មីរបស់ប្រទេស នៅក្នុងនិមិត្តសញ្ញាជាតិ ។

ច្បាប់នេះ ត្រូវបានអនុម័តដោយមានសមាជិកចំនួន ៥៧ នាក់ ចូលរួមបោះឆ្នោតគាំទ្រ។

នៅក្នុងផែនទីថ្មីរបស់ប្រទេសនេប៉ាល់ បានអះអាងថា តំបន់ Lipulekh, Kalapani និង Limpiyadhura របស់ឥណ្ឌាជាទឹកដីរបស់នេប៉ាល់ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9400793