Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមគ្រូពេទ្យអាមេរិកស្នើលោកត្រាំ លុបយុទ្ធនាការឃោសនាបោះឆ្នោត ទប់ស្កាត់ឆ្លងកូវីដ​១៩

ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក នៅក្នុងរដ្ឋ Oklahoma បានស្នើឲ្យប្រធានាធិបតី លុបចោលយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុងTulsa ព្រោះសកម្មភាពនោះអាចបង្កឲ្យមានអ្នកឆ្លងកូវីដ​១៩ កាន់តែច្រើនឡើង ថែម​ទៀត​។

បុគ្គលិកសុខាភិបាលរាប់រយនាក់ នៅរដ្ឋ Oklahoma បានចុះហត្ថលេខា​លើលិខិតអំពាវនាវដល់អភិបាលក្រុង Tulsa លុបចោលយុទ្ធនាការឃោសនាបោះឆ្នោត​របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២០ ខែមិថុនា ដោយសារព្រួយបារម្ភខ្លាចមានអ្នកឆ្លងកូវីដ​១៩ កាន់តែច្រើន​។

នៅក្នុងលិខិតស្នើខាងលើ បានបញ្ជាក់ថា រដ្ឋ​ Oklahoma មានករណីឆ្លងកូវីដ​១៩កើនឡើង ដោយសារតែការបើកទ្វារសេដ្ឋកិច្ច។ កត្ដាទាំងនោះហើយបានស្នើឲ្យបញ្ចប់សកម្មភាពប្រមូលផ្តុំគ្នា ដែលអាច​បង្កឲ្យមានអ្នកឆ្លង កាន់តែច្រើនថែមទៀត។

លោក​ Saenz ​គ្រូពេទ្យមួយរូប​បានលើកឡើងថា​« យើងខ្ញុំមិនមានសមត្ថភាព នៅក្នុងការព្យាបាល​ដល់អ្នកជំងឺ​ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនឹងមានអ្នកឆ្លងកាន់តែច្រើន ក្រោយពេលឃោសនាបោះ​ឆ្នោត»៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9400680