Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៦នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃព្រហស្បតិ៍​រដ្ឋាភិបាលថៃបានរាយការណ៍ថា ថៃមានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ-១៩ ចំនួន៦នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ​ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនឡើងដល់ ៣១៤១នាក់ និងមានអ្នកស្លាប់ចំនួន ៥៨នាក់​ និងមានអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៨៦នាក់។

អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា អ្នកឆ្លងថ្មីទាំង៦នាក់សុទ្ធតែជាអ្នកត្រឡប់មកពីបរទេស។ គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី២៤ហើយដែលមិនមានការបញ្ជាក់​ពីការឆ្លងជំងឺនៅក្នុងស្រុក។ យោងតាមអ្នកនាំពាក្យរូបនេះបានឱ្យដឹងថា អ្នកឆ្លងថ្មីចំនួន ៥នាក់គឺជាជនជាតិថៃដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយពួកគេត្រូវបាន​រកឃើញថាបានឆ្លងជំងឺកាលពីថ្ងៃអង្គារ។ ​អ្នកឆ្លងថ្មីមា្នក់ទៀតគឺជាជនជាតិថៃដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ និងធ្វើតេស្តវិជ្ជមាន​កូវីដ-១៩កាលពីថ្ងៃអង្គារ។

តាមរបាយការណ៍បានឱ្យដឹងថា ទីក្រុងបាងកកមានអ្នកឆ្លងច្រើនជាងគេគឺ ១៥៣៦នាក់ បន្ទាប់មកគឺខេត្តភូកេតមាន ២២៧នាក់,​ ​ខេត្ត Nonthaburi មាន១៥៨នាក់, ខេត្តYala មាន ១២៥នាក់ និង​ខេត្ត​ Samut Prakan មាន១១២នាក់។ ខេត្ត Songkhla មានអ្នកដែលត្រូវដាក់ឱ្យនៅដាច់ពីគេចំនួន ៩០នាក់, ទីក្រុងបាងកកមាន ៥៤នាក់, ខេត្ត Chon Buri មាន៣៤នាក់, ខេត្ត Samut Prakanមាន២៨នាក់, ខេត្ត Satun មាន១៨នាក់ និងខេត្ត Pattani មាន១៥នាក់។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9400305