បុរសអាយុ ៤៣ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទផលិតគ្រឿងសម្អាងនិងវេចខ្ចប់នៅក្នុងផ្ទះរបស់គាត់នៅស្រុក Hat Yai ។ ប៉ូលិសបានរឹបអូសគ្រឿងសម្អាងខុសច្បាប់ដែលមានតម្លៃសរុបប្រហែល ២ លានបាតផងដែរ។
ទាំងប៉ូលិសនិងមន្រ្តីសុខាភិបាលទទួលបានព័ត៌មានថា មានផ្ទះមួយនៅស្រុក Hat Yai បានផលិតនិងវេចខ្ចប់គ្រឿងសម្អាងដោយមិនមានការចុះបញ្ជីពីក្រសួងត្រឹមត្រូវទាល់តែសោះ ហើយក្រោយពេលទៅដល់កន្លែងកើតហេតុ ប៉ូលិសបានរកឃើញក្រែមជាច្រើនប្រភេទប្រើសម្រាប់ធ្វើឱ្យស្បែកស និងបំបាត់មុន ក៏ដូចជាប្រអប់វេចខ្ចប់ផលិតផលផងដែរ។ យោងតាមប៉ូលិសបានឱ្យដឹងថា គ្រឿងសម្អាងកែច្នៃទាំងអស់មានតម្លៃសរុបប្រហែល ២ លានបាត។
ប៉ូលិសបានចាប់ខ្លួនជនល្មើសដែលជាម្ចាស់ផ្ទះតែម្នាក់គត់គឺលោក Suthep Phetsongsi ព្រមទាំងចោទប្រកាន់ពីបទផលិតគ្រឿងសម្អាងខុសច្បាប់ដោយប្រើយីហោមិនបានចុះក្នុងបញ្ជីត្រឹមត្រូវ។ គ្រឿងសម្អាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលមូលដ្ឋានដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger