បុរសម្នាក់មានវ័យ ២១ឆ្នាំ ជាអ្នកលេងម៉ូតូម្នាក់បានស្លាប់នៅរយៈពេលពេល ២ម៉ោងក្រោយពេលដែលគាត់បានបង្ហោះសារលើគណនីហ្វេសបុកថា គាត់អាចបើកម៉ូតូលឿនតាមចិត្តដែលគាត់ចង់។
បុរសនោះបានបង្ហោះថា ការជិះម៉ូតូតែម្នាក់ឯងគឺល្អបំផុតព្រោះគាត់អាចទៅបានលឿនដូចបំណង។ ពេលនេះបំណងប្រាថ្នានោះបានធ្វើឱ្យគាត់ស្លាប់មួយរំពេច។ ក្រោយកើតហេតុប៉ូលិសនិងក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅពិនិត្យសពយុវជននោះដែលនៅជាប់នឹងម៉ូតូរបស់គាត់។ សន្តិសុខម្នាក់ដែលបានឃើញហេតុការណ៍បាននិយាយថា បុរសនោះបានជិះម៉ូតូក្នុងល្បឿនលឿន ហើយគាត់បានជ្រុលចង្កូតទៅបុកនឹងទ្រូងផ្លូវ។ សាកសពជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យ King Chulalongkorn Memorial ដើម្បីធ្វើកោសល្យវិច័យ។ គ្រូពេទ្យបានប្រគល់សាកសពជូនក្រុមគ្រួសារវិញដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី។
គ្រោះថ្នាក់នេះបានគូសបញ្ជាក់បន្ថែមទៀតអំពីផ្លូវដែលមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងររបស់ប្រទេសថៃដែលមើលឃើញថាមានមនុស្សស្លាប់ច្រើនបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ផងដែរថា កន្លែងដែលជនរងគ្រោះមានគ្រោះថ្នាក់ជាផ្លូវដែលកើតមានគ្រោះថ្នាក់ច្រើនជាងគេបំផុតរបស់ប្រទេសថៃនៅលើពិភពលោក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Samuitime