Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នក​លក់ដូរ​នៅ​មុខ​ប្រាសាទអង្គរវត្ត បន្ត​រុះរើ​តូប​ដោយ​ស្ម័គ្រចិត្ត​ទៅ​កន្លែង​ថ្មី

អាជីវករ​លក់ដូរ​សម្លៀក​បំពាក់ វត្ថុ​អនុស្សាវរីយ៍ ម្ហូបអាហារ នៅ​ជុំវិញ​ត្រពាំង​សេស បាន​នាំ​គ្នា​រុះរើ​តូប​លក់ដូរ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​ត្រៀម​ទៅ​កាន់​កន្លែង​ថ្មី ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​ឲ្យ ។

អ្នកស្រី ស៊ា​ង ស៊​ត់ ដែលជាអាជីវករ​លក់​បាយ មាន់​អាំង និង​ម្ហូប​កុម្ម៉ង់ តាំងពី​ឆ្នាំ​១៩៩១ បាន​លើក​ឡើង​ថា កន្លែង​នេះ អ្នកស្រី​មាន​អនុស្សាវរីយ៍​ល្អ​ៗ​ជា​ច្រើន ជាមួយ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដែល​មក​ពិសា​អាហារ​នៅ​ទី​នេះ ហើយ​កន្លែង​នេះ​ក៏​បាន​ផ្តល់​នូវ​ភាព​ធូរធារ​ដល់​ជីវភាព​គ្រួសារ​គាត់ ចិញ្ចឹម​កូន​ៗ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ។ ប៉ុន្តែអ្នកស្រី​ក៏សប្បាយ​ចិត្ត​ក្នុង​ការ​រុះរើ​សំណង់​ទាំងនេះ​ដោយ​ស្ម័គ្រចិត្ត ព្រោះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្តល់​ទីតាំង​ថ្មី សម្រាប់​លក់ដូរ​បន្ត ដែល​ថ្មីស្អាតហើយ​មាន​អនាម័យ​ជាង​កន្លែង​ចាស់ ។

អ្នកស្រី ស៊ា​ង ស៊​ត់ បាន​គាំទ្រ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការ​រៀបចំ​បរិវេណ​ជុំវិញ​ត្រពាំង​សេស ឲ្យ​ស្អាត​ដើម្បី​អង្គរ​មាន​សណ្ដាប់ធ្នាប់ មាន​ភាព​បៃតង ដើម្បី​ភ្ញៀវ​ទេសចរ​មក​លេង​កាន់តែ​ច្រើន លក់ដូរ​ក៏​កាន់តែ​ដាច់ ។

ជាចុងក្រោយអ្នកស្រីគ្រាន់តែសង្ឃឹមថា ការ​ទៅ​លក់​នៅ​ទីតាំង​ថ្មី​នឹង​ទទួល​បាន​អតិថិជន​ច្រើន​ៗ​ព្រោះ​ទីនោះ​ស្អាត មាន​អនាម័យ មានទឹក​ភ្លើង ងាយស្រួល​ជាង​កន្លែង​ចាស់ ៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9628461