Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដាក់​ដំណើរការ​ផ្លូវការ​លេខ​ទូរស័ព្ទ HOTLINE “1275” របស់​មណ្ឌល​ប្រឹក្សា​យោបល់​លើ​សេវាសាធារណៈ​

(​ភ្នំពេញ​)៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ចាប់ពីពេលនេះ​ទៅ បងប្អូន​ប្រជាពលរដ្ឋ អាចធ្វើ​ការហៅ​ចូល​ដោយ​ឥតគិតថ្លៃ សម្រាប់​លេខ​ទូរ​សព្ទ HOTLINE ៤​ខ្ទង់ “1275” ដើម្បី​សាកសួរ​ព័ត៌មាន ដោះស្រាយ​បញ្ហា សុំ​ជំនួយ​បច្ចេកទេស និង​ប្រឹក្សា​យោបល់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ជុំវិញ​សេវាសាធារណៈ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានជំនិះ ការប្រឡង​យក​បណ្ណ​បើកបរ ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានជំនិះ​(​ឆៀក​) ការផ្ទេរកម្មសិទ្ធិ​យានជំនិះ ចុះបញ្ជី​អាជីវកម្ម កម្មវិធី​យល់ដឹង​អំពី​ទ្រឹស្តី​នៃ​ការបើកបរ​(Cambodia Driving Rules) និង​កម្មវិធី​ថែទាំ​ផ្លូវ​(ROAD CARE Mobile App) ។​ល​។​



from: https://tnaot.com/km/m/detail/article/9628299