Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តដឹកលោកនាយករដ្ឋមន្ត្រីអង់គ្លេស ជួបគ្រោះថ្នាក់ចរាចរណ៍

នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានជួបគ្រោះថ្នាក់ចរាចរណ៍តូចមួយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីអ្នកតវ៉ាម្នាក់បានរត់កាត់ នៅខាងមុខយានយន្ត នៅពេលដែលចាកចេញពីរដ្ឋសភា ។  

រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញថា បុរសម្នាក់កំពុងរត់សំដៅឆ្លងកាត់រថយន្ត Jaguar ពណ៌ទឹកប្រាក់ របស់លោក បូរីស ចនសុន ខណៈដែលរថយន្តបានបើកចេញ ពីទ្វារអគាររដ្ឋសភាអង់គ្លេស ហើយមានអមដោយម៉ូតូប៉ូលីស និងរថយន្តអង្គរក្ស Range Rover​ផងដែរ ។

រថយន្តរបស់លោកនាយករដ្ឋមន្ត្រី ចនសុន ចាប់ហ្វ្រាំងភ្លាមៗ ហើយត្រូវរថយន្ត Range Rover បុកពីក្រោយ បណ្តាលឱ្យរងខូចខាត ។ 

ខុទ្ទការិយាល័យរបស់នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា លោក ចនសុន ស្ថិតនៅក្នុងរថយន្ត ហើយមិនមានរងរបួសធ្ងន់ធ្ងរណាមួយឡើយ ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេស​ Oliver Dowden បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក ចនសុន «មានសុវត្ថិភាពនោះទេ» ។ 

បាតុករដែលរត់សំដៅ​ទៅរថយន្ត​លោកនាយករដ្ឋមន្ត្រី ត្រូវ​ប៉ូលិសឃាត់ខ្លួន ។ ប៉ូលិស​បានឃុំខ្លួន​ពីបទ​បំពានសណ្តាប់ធ្នាប់សាធារណៈ និងរារាំង​​ដល់ផ្លូវល្បឿនលឿន ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9398752