
មិននឹកស្មានកូនប្រុសទាំង២របស់ យក់ ថិតរដ្ឋា ធ្វើរឿងដល់ថ្នាក់នេះដល់ប្អូនស្រីទើបនឹងកើត
រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីជើងចាស់ដែលមានទឹកដមសឡេងផ្អែមពិរោះរណ្តំ និងល្បីកប់ កាលពីប៉ុន្មានជាង១០ឆ្នាំមុន អ្នកនាង យក់ ថិតរដ្ឋា បានធ្វើអោយមហាជនចូលរួមអបអរយ៉ាងខ្លាំងដោយរូបនាងទើបតែសម្រាលបានកូនស្រីមានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់ម្នាក់ទៀត កាលពីសប្ដាហ៍មុន ដែលត្រូវជាកូនទី៣ នៃក្រុមគ្រួសាររបស់នាងជាមួយនឹងលោក ឃុំ ប៉ុណ្ណាដែត ។
បន្ទាប់ពីទទួលបានដំណក់ឈាមកូនស្រីរួចមកសង្កេតឃើញថា អ្នកនាង យក់ ថិតរដ្ឋា កាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីយ៉ាងខ្លាំង ដោយនៅក្នុងក៏មានសកម្មភាពកូនប្រុសទាំង២ របស់អ្នកនាងក៏បង្ហាញពីអារម្មណ៍ស្រលាញ់ប្អូនស្រីបញ្ចុកទឹកដោះគោដល់ប្អូនយ៉ាងយកចិត្តទុកដាក់ និងមានក្តីសុខផងដែរ ។
ក្រោយពីសម្រាលកូនដោយទទួលបានសុខភាពល្អរួចមកអ្នកនាង យក់ ថិតរដ្ឋា តែងតែបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមនៅក្នុងរង្វង់គ្រួសារ តាមរយៈបណ្ដាញសង្គមជាប្រចាំ និងបានបង្ហាញពីសុភមង្គលនៅក្នុងរបស់នាងយ៉ាងមានភាពកក់ក្តៅ សម្រាប់សមាជិកទើបនឹងឃើញពន្លឺថ្ងៃផងដែរ ។
គួរបញ្ជាក់ផងដែរ បើទោះបីជាអ្នកនាង យក់ ថិតរដ្ឋា និងស្វាមីលោក ឃុំ ប៉ុណ្ណាដែត បានឃ្លាតពីសិល្បៈមិនសូវឃើញមានវត្តមានក៏ពិតមែន ប៉ុន្តែគូស្នេហ៍អ្នកសិល្បៈដូចគ្នាទាំង២នេះ មិនដែលមានព័ត៌មានអំពីបញ្ហានៅក្នុងគ្រួសារអោយមហាជនបានដឹងនោះឡើយ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព