Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុណ្យកាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នឹង​ត្រូវ​រឹត​បន្តឹង​សុវត្ថិភាព​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩

រាជធានី​ភ្នំពេញ ៖ ការ​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ពង្រឹង​វិធានការ​ការពារ​សុវត្ថិភាព​សង្គម ដើម្បី​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​វត្ត​អារាម​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ។ នេះ​បើ​យោង​តាម​ក្រសួង​ធម្មការ និង​សាសនា បាន​ចេញ​សេចក្ដីណែនាំ ចុះ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ ។

សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា​ជា​យូរណាស់​មក​ហើយ ដើម្បី​តក​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ដូនតា​ខ្មែរ​យើង ដែល​កំណត់​យក​ថ្ងៃ​កាន់បិណ្ឌ​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤ រោច និង​ថ្ងៃ​ភ្ជុំបិណ្ឌ​នៅ​ថ្ងៃ​១៥ រោច ខែភទ្របទ ជា​រៀង​រាល់​ឆ្នាំ ដែល​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។

ក្រសួង​ធម្មការ​បាន​បន្ត​ថា ដើម្បី​អនុវត្ត​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ត្រូវ​គោរព​តាម​ការ​ណែនាំ ៦​ចំណុច​ដូច​ខាងក្រោម ៖

ទី​១ – រៀបចំ​វត្ត​អារាម ឲ្យ​មាន​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន​ល្អ ត្រូវ​ចង​ទង់ បដា ជ្វាលា ពាក្យស្លោក និង​រៀបចំ​ឲ្យ​មាន​ធុងសំរាម​សាធារណៈ

ទី​២- សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន រៀបចំ​ឲ្យ​មាន​កម្លាំង​រក្សា​សន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​មក​បំពេញ​បុណ្យ​កុសល នៅ​គ្រប់​វត្ត​អារាម

ទី​៣- រៀបចំ​ទុកដាក់ បែងចែក​ទេយ្យទាន​ឲ្យ​បាន​សមរម្យ​ជៀសវាង​ភាព​ខ្ជះខ្ជាយ និង​យក​ទៅ​ជូន​កងកម្លាំងប្រដាប់អាវុធ ចែកទាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ កុមារ​កំព្រា និង​ក្មេង​អនាថា​គ្មាន​ទីពឹង

ទី​៤- តាមដាន និង​ត្រួតពិនិត្យ​នៅ​តាម​វត្ត​អារាម ដើម្បី​អនុវត្ត​ឲ្យ​បាន​នូវ​អនុសាសន៍​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល

ទី​៥- ផ្សព្វផ្សាយ​នូវ​រាល់​សារ​អប់រំ​ណែនាំ​នានា ដែល​ផលិត​ដោយ​ក្រសួងសុខាភិបាល ឲ្យ​បាន​ទូលំទូលាយ ជាប់​ជា​ប្រចាំ​នៅ​ក្នុង​ទី​វត្ត​អារាម និង​ផ្សព្វផ្សាយ​ដល់​សាធារណជន ពុទ្ធបរិស័ទ ឲ្យ​បង្កើន​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់ សំដៅ​បង្ការ ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍

ទី​៦- រៀបចំ​ឲ្យ​មាន​ជា​កន្លែង​ពិនិត្យ​សុខភាព មុន​ពេល​ចូល​ក្នុង​ទីធ្លា​វត្ត​អារាម ព្រះ​វិហារ ឬ​សាលាឆាន់ ត្រូវ​មាន​ឧបករណ៍​វាស់​កម្ដៅ សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​ជា​ប្រចាំ​។ ត្រូវ ពាក់​ម៉ាស ក្រមា កន្សែង ឬ​ប្រើ​ក្រដាស​ខ្ទប់មាត់​នៅ​ពេល​ក្អក ឬ​កណ្ដាស់ និង​ត្រូវ​រក្សា​គម្លាត​បុគ្គល ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ឲ្យ​បាន​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ និង​អនុវត្ត​តាម​វិធាន​នានា ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9628133