Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្ញៀវ​ទេសចរ​បរទេស​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​ទស្សនា​កោះ​បាលី​សម្រាប់​ឆ្នាំ​២០២០ នោះទេ

ឥណ្ឌូ​នេ​ស៊ី ៖ អភិបាល​កោះ​បាលី បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​បរទេស​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​ទស្សនា​កោះ​បាលី​សម្រាប់​ឆ្នាំ​២០២០ នោះ​ទេ ដោយសារ​តែ​មាន​បញ្ហា​ទាក់ទង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩​។

កោះ​នេះ បាន​បើក​ឡើង​វិញ​នូវ​ឆ្នេរ​ខ្សាច់ ប្រាសាទ និង​កន្លែង​ទេសចរណ៍​ដទៃ​ទៀត​សម្រាប់​អ្នកទេសចរ​ក្នុងស្រុក នៅ​ចុងខែ​កក្កដា ហើយ​បាន​និយាយ​ថា គេ​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា​។

​ផែនការ​នេះ​ត្រូវ​បាន​លុប​ចោល​វិញ ដោយសារ​ការ​ព្រួយបារម្ភ​អំពី​ករណី​ឆ្លង​វីរុស​នៅ​ឥណ្ឌូ​នេ​ស៊ី និង​ដោយ​មាន​ជនជាតិ​បរទេស​ជា​ច្រើន​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួក​គេ​។ ចា​ការ​តា​ក៏​មិន​ទាន់​អាច​ដក​បម្រាម​របស់​ខ្លួន​លើ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ឥណ្ឌូ​ណេ​ស៊ី​បាន​ដែរ​។

អភិបាល​កោះ លោក I Wayan Koster បាន​និយាយ​នៅ​ក្នុង​លិខិតផ្លូវការ​មួយ កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មិន​អំណោយផល​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នោះ​ទេ ដែល​ក្នុង​នោះ​មាន​កោះ​បាលី​ផង​ដែរ​»​។ លោក​មិន​បាន​ផ្តល់​កាលបរិច្ឆេទ​ថ្មី សម្រាប់​ការ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ទេ​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9628118