រដ្ឋមន្រ្តីជលផលនិងគ្រឿងសមុទ្រនៃប្រទេសន័រវែសបានមានប្រសាសន៍កាលពីថ្ងៃពុធថា អាជ្ញាធរចិននិងន័រវេសបានសន្និដ្ឋានថាត្រី salmon ដែលនាំចូលពីប្រទេសន័រវេសមិនអាចឆ្លងមេរោគកូវីដ-១៩ ដែលត្រូវបានរកឃើញនៅលើជ្រុញកាត់ត្រីនៅក្នុងហាងអាហារមួយនៅទីក្រុងប៉េកាំងទេ។
រូបតំណាង
លោក Odd Emil Ingebrigtsen បានមានប្រសាសន៍តាមរយៈវីដេអូពីចម្ងាយថា ពួកគេអាចស្រាយចម្ងល់នៅក្នុងរឿងនេះបាន។ មន្រ្តីនៃប្រទេសចិននិងន័រវេសបានសម្រេចកាលពីថ្ងៃអង្គារថាប្រភពនៃការផ្ទុះឡើងនៃជំងឺនេះមិនមែនមានប្រភពចេញពីត្រីដែលមកពីប្រទេសន័រវែសទេ។
ប្រទេសចិនបានបញ្ឈប់ការនាំចូលត្រី salmon ពីប្រទេសអឺរ៉ុបទាំងអស់ បន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីថ្ងៃសៅរ៍មុនថាមេរោគកូវីដ-១៩ ត្រូវបានរកឃើញនៅលើជ្រុញកាត់ត្រីនៅឯផ្សារ Xinfadi ក្នុងទីក្រុងប៉េកាំងដែលធ្វើឱ្យផ្សារទំនើបនៅក្នុងរដ្ឋធានីចិនដកត្រី salmonចោលទាំងអស់។ អ្នកផ្គត់ផ្គង់ត្រី salmon នៅប្រទេសន័រវែសបានឃើញការបញ្ជាទិញពីប្រទេសចិនត្រូវបានលុបចោលកាលពីចុងសប្តាហ៍បើទោះបីជាអាជ្ញាធរសុវត្ថិភាពខាងផ្នែកចំណីអាហាររបស់ប្រទេសន័រវេសបានប្រកាសថាមិនមានភស្តុតាងណាមួយដែលថាត្រីអាចឆ្លងបានក៏ដោយ។
រូបតំណាង
ក្រុមប្រឹក្សាផ្នែកអាហារសមុទ្រន័រវេសដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋបានប្រាប់កាសែត Reuters ថាការដឹកជញ្ជូនត្រី salmon មួយចំនួនបានបញ្ជូនទៅកាន់ទីក្រុងធំៗរបស់ប្រទេសចិនលើកលែងតែទីក្រុងប៉េកាំងប៉ុណ្ណោះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post