Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសឥណ្ឌូនេស៊ី​មានអ្នកឆ្លង​មេរោគកូវីដ-១៩ចំនួន ១០៣១នាក់វ៉ាដាច់ប្រទេសសិង្ហបុរីហើយ

ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា ឥណ្ឌូនេស៊ីមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ១០៣១នាក់​ដែលធ្វើឱ្យអ្នកឆ្លងសរុបកើនឡើងដល់​ ៤១៤៣១នាក់ និងបានវ៉ាដាច់ប្រទេសសិង្ហបុរីដែលធ្លាប់ជាប្រទេសមានអ្នកឆ្លង​ជំងឺ ​ ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។

មន្ត្រីក្រសួងសុខាភិបាលលោក Achmad Yurianto បានមានប្រសាសន៍ថា នៅថ្ងៃពុធនេះមានមនុស្សស្លាប់ចំនួន ៤៥នាក់បន្ថែមទៀត​ ដែលនាំឱ្យចំនួនអ្នកស្លាប់ក្នុងប្រទេសសរុបកើនឡើងដល់ ២២៧៦នាក់។ ប្រទេសឥណ្ឌូនេស៊ីមានចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងខ្ពស់បំផុតនៅអាស៊ីបូព៌ា​។

ប្រទេសឥណ្ឌូនេស៊ីមាន​អ្នកឆ្លងកើនឡើងយ៉ាងខ្លាំង​ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ​ ដោយសារតែអាជ្ញាធរចាប់ផ្តើមបន្ធូរបន្ថយវិធានការ​រក្សាគម្លាតនៅក្នុងរដ្ឋធានី ​Jakarta និងបណ្តាទីក្រុងដទៃទៀតដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដែលបណ្តាលមកពីការរាតត្បាត​មេរោគកូវីដ-១៩។ លោកប្រធានាធិបតី ​Joko Widodo និងមន្ត្រីដទៃទៀតបានអំពាវនាវឱ្យមានវិធានការដើម្បីទប់ស្កាត់រលកនៃការឆ្លង​លើកទី២ និងបាន​ព្រមានថានឹងអនុវត្តច្បាប់​រក្សាគម្លាតម្តងទៀតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។

រូបតំណាង

កោះជ្វាខាងកើតដែលជាទីក្រុងធំជាងគេទី២ របស់ប្រទេសនេះគឺទីក្រុង ​Surabaya និង​ Sulawesi ភាគខាងត្បូង ​កំពុងមានការផ្ទុះឡើងនៃការឆ្លងជំងឺ។ កោះជ្វាខាងកើតដែលមានប្រជាជនប្រមាណ ៤០លាននាក់គេឃើញថាមាន​អ្នកឆ្លងកើនឡើងពី ២២៥នាក់ ទៅ ៨៥៣៣នាក់​ និងមាន​អ្នកស្លាប់​រហូតដល់ទៅ​ ៦៥១នាក់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9395660