Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកប្រណាំងម៉ូតូពេលយប់នៅក្នុងទីក្រុងបាងកក និងតាមខេត្តត្រូវប៉ូលិសហៅមកព្រមាន

លោកឧត្តមសេនីយ៍ឯក Damrongsak Kittiprapas ជំនួយការអគ្គស្នងការនគរបាលជាតិបានធ្វើការព្រមានយ៉ាងតឹងរ៉ឹងកាលពីថ្ងៃអង្គារទៅលើក្រុមអ្នកជិះម៉ូតូ​នៅលើផ្លូវក្នុងទីក្រុងបាងកកនិងខេត្តមួយចំនួនបន្ទាប់ពីរដ្ឋាភិបាលបានដកបម្រាមគោចរពេលយប់កាលពីថ្ងៃអាទិត្យ។

កាលពីថ្ងៃចន្ទនាយករដ្ឋមន្រ្តីលោក ប្រាយុធចាន់អូចា បានចេញសេចក្តីព្រមានមួយដោយនិយាយថា រដ្ឋាភិបាលនឹងដាក់ចេញបម្រាមគោចរពេលយប់វិញ ប្រសិនបើប្រជាជន​មិនបានសហការជាមួយវិធានការទប់ស្កាត់​មេរោគកូវីដ-១៩។ ​តាមរបាយការណ៍បានឱ្យដឹងថា ក្រុមអ្នកជិះម៉ូតូ​បានប្រមូលផ្តុំគ្នា​​ប្រណាំងម៉ូតូដោយខុសច្បាប់នៅតាមផ្លូវនាយប់ថ្ងៃអាទិត្យ​​ក្រោយពេលបម្រាមគោចរទើបតែផ្អាក។ ​ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងអំពីការប្រណាំងម៉ូតូតាមដងផ្លូវសំខាន់ៗក្នុងទីក្រុងបាងកកនិងខេត្តមួយចំនួន។

រូបតំណាង

តាមប្រភពប៉ូលិសបានឱ្យដឹងថា ៦នាក់ក្នុងចំណោមពួកគេជាអ្នកមកពីខេត្ត Songkhla។ ​អ្នកប្រណាំង​ទាំងនោះមានអាយុចន្លោះពី ១៥ ដល់ ១៨ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទរំខានដល់សន្តិសុខសង្គម ​ហើយម៉ូតូរបស់ពួកគេត្រូវបានរឹបអូស។​ លោក Damrongsak បានបន្ថែមថា អ្នកប្រណាំងម្នាក់ត្រូវ​តែទទួលពិន័យជាប្រាក់ចំនួន ១០០០បាត ខណៈដែលក្នុងចំណោមនោះមាន ៣នាក់ ត្រូវ​បង់ប្រាក់ពិន័យបន្ថែមចំនួន ៥០០បាត​ព្រោះ​មិនមានប័ណ្ណបើកបរ។ ឪពុកម្តាយរបស់អ្នកបើកបរក៏តម្រូវឱ្យ​បង់ពិន័យជាប្រាក់ចំពោះការអនុញ្ញាតឱ្យក្មេងជំទង់ចេញទៅក្រៅនៅពេលយប់ផងដែរ។

កែសម្រួលសដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9395362