
នៅថ្ងៃទី២៥ ខែសីហានេះ ផលិតកម្ម Think Entertainment បានបញ្ជាក់ពីផែនការសម្រាប់អតីតសមាជិកក្រុមតារាចម្រៀង T-ara គឺកញ្ញា Soyeon ដើម្បីត្រៀមចេញអាល់ប៊ុមបទចម្រៀងទោលរបស់នាង បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេល ១១ឆ្នាំ ។
នេះបើយោងទៅតាមផលិតកម្ម Think Entertainment បានឱ្យដឹងថា កញ្ញា Soyeon បច្ចុប្បន្នកំពុងព្យាយាមបង្កើតបទចម្រៀងនៅលើអាល់ប៊ុមចម្រៀងទោលរបស់នាងដោយគ្រោងនឹងចេញផ្សាយនៅខែតុលាខាងមុខនេះ ។
គួរបញ្ជាក់ដែរថា កញ្ញា Soyeon ដែលបានចូលរួមជាមួយក្រុមតារាចម្រៀង T-ara កាលពីឆ្នាំ២០០៩ និងបានប្រកាសពីការចាកចេញពីក្រុមនៅឆ្នាំ២០១៧ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop