Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាសម្តែង ៣ដួងរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ៣សម្រេចចិត្តបន្តកុងត្រាថ្មី

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ទូរទស្សន៍ថៃប៉ុស្តិលេខ៣ បានបង្ហាញពីសមាសភាពតារាសម្តែងរបស់ខ្លួន ចំនួន៣រូបដែលបានចុះកិច្ចសន្យាបន្តកុងត្រា។ នេះដោយយោងតាមប្រភពសារព័ត៌មានថៃមួយបានឲ្យដឹងថា កញ្ញា Bella Ranee លោក Mario Maurer និង លោក Poh Nattawut បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយប៉ុស្តិទូរទស្សន៍ដែលពួកគេបានជ្រកកោន។

១. លោក Poh Nattawut

Poh Nattawut បានប្រាប់ថាខ្លួនបានចុះកុងត្រាថ្មីជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ៣ ពិតមែន។ លោកបានបន្តទៀតថានេះ គឺជាលើកទីបីហើយដែលខ្លួនបានបន្តការចុះកិច្ចសន្យា ជាមួយប៉ុស្តិទូរទស្សន៍មួយនេះ។ មិនតែប៉ុណ្ណោះតារាសម្តែងរូបនេះបានសារភាពថា ទូរទស្សន៍ថៃប៉ុស្តិលេខ ៣ គឺប្រៀបដូចជាផ្ទះដ៏ធំ និងប្រកបដោយក្តីស្រឡាញ់សម្រាប់គាត់។ មួយវិញទៀតលោកបានធ្វើការជាមួយប៉ុស្តិទូរទស្សន៍នេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដូច្នេះហើយទើបលោកសម្រេចចិត្តចុះកិច្ចសន្យាថ្មីជាមួយគ្នាម្តងទៀត។ លោក Poh Nattawut បានក្លាយជាតារាសម្តែងប្រចាំទូរទស្សន៍ថៃប៉ុស្តិលេខ ៣ ក្នុងឆ្នាំ ២០១០។ សម្រាប់រឿងដំបូងដែលលោកបានសម្តែងមានចំណងជើងថា “Wanalee” ដែលសម្តែងនៅជាមួយនឹង កញ្ញា Mew Laknara។

២. កញ្ញា Bella Ranee

ចំណែកកញ្ញា Bella Ranee វិញក៏បានចុះកិច្ចសន្យាថ្មីជាមួយទូរទស្សន៍មួយនេះដូចគ្នា។ ថ្មីៗនេះកញ្ញា កំពុងតែដំណើរការថតរឿងភាគទូរទស្សន៍ថ្មីមួយរបស់ខ្លួនដែលមានចំណងជើងថា“ Dare to Love: Hai Ruk Pipaksa” ។

៣. លោក Mario Mariorer

 រីឯលោក Mario Mariorer វិញក៏ទើបតែបានចុះកិច្ចសន្យាថ្មីដូចគ្នាទៅនឹងតារាទាំង២រូបខាងលើដែរ។ ក្រោយពីបានបន្តកិច្ចកុងត្រាថ្មីជាមួយគ្នារួចមក ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងចាប់ផ្តើមត្រៀមថតរឿងភាគទូរទស្សន៍ថ្មីរបស់ខ្លួនជាមួយនឹងកញ្ញា Yaya Urassaya ។

យ៉ាងណាក៏សូមចូលរួមត្រេកអរសម្រាប់ពួកគេ ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះការបន្តកិច្ចសន្យាថ្មីនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9395165