ខ្សែប្រយុទ្ធ Jorge Molina បានសម្រេចចាកចេញពីក្លិប Getafe បន្ទាប់ពីផុតកុងត្រារយៈពេល ៤ ឆ្នាំ ហើយមានការផ្សារភ្ជាប់ថាអាចនឹងផ្លាស់ទៅចូលរួមជាមួយក្លិប Granada វិញម្តងនៅរដូវកាលក្រោយ។
កីឡាករសញ្ជាតិអេស្ប៉ាញខាងលើ បានផ្លាស់មកចូលរួមជាមួយ Getafe នៅឆ្នាំ២០១៦ ក្រោយចាកចេញពីក្លិប Real Betis ដោយចុះកុងត្រារយៈពេល ៤ ឆ្នាំ។ រយៈពេល ៤ រដូវកាលកន្លងទៅខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះ បង្ហាញឱ្យក្លិបបានចំនួន ១៦៣ ដង និងទាត់បាល់បញ្ចូលទីបាន ៥២ គ្រាប់ផងដែរ។
ក្លិប Getafe បានចេញសេចក្តីប្រកាសមួយថា យើងសូមអរគុណចំពោះគាត់ [Molina] ដែលប្រឹងប្រែងលះបង់គ្រប់យ៉ាងដើម្បីជួយក្លិបកន្លងមក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore