Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពាក្យចចាមអារ៉ាម Galaxy Fold 2 បង្ហាញខ្លួនជាផ្លូវការនៅខែសីហាខាងមុខនេះ

ពាក្យចចាមអារ៉ាមជាយូរមកហើយថា ក្រុមហ៊ុន Samsung គ្រោងនឹងដាក់បង្ហាញទូរសព្ទ Galaxy Fold 2 នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅថ្ងៃទី៥ ខែសីហា អំឡុងពេលដែលក្រុមត្រកូល Note20 នឹងបង្ហាញខ្លួនជាផ្លូវការ។ ទោះជាយ៉ាងណាក៏ដោយឥឡូវនេះវាហាក់ដូចជា Fold 2 ប្រហែលជាមិនត្រូវបានចេញផ្សាយភ្លាមៗនោះទេ ។

ដំណើរការអភិវឌ្ឍប្រព័ន្ធ Software Fold 2 មិនទាន់ឈានដល់ជំនាន់ទី១ នៃកម្មវិធីចាប់ផ្ដើមប្រព័ន្ធរបស់វានៅឡើយទេ ដែលមានន័យថាកម្មវិធីនេះមិនទាន់បានត្រៀមរួចរាល់ជាស្ថាពរនៅឡើយ។

លើសពីនេះទៀត ពីប្រភពមួយផ្សេងទៀតបាននិយាយថា ផលិតកម្មសម្រាប់ចាប់ផ្តើម Fold 2 នឹងចាប់ផ្តើមតែនៅក្នុងខែសីហា នៅក្នុងសមត្ថភាពសមហេតុផលណាមួយ ដូច្នេះមិនអាចរួចរាល់នៅក្នុងខែកក្កដានេះទេ ។ 

នេះដោយសារតែឧបសគ្គនៃការផ្គត់ផ្គង់នៅលើកញ្ចក់អុបទិកស្តើង (UTG) ដែលក្រុមហ៊ុន Samsung នឹងប្រើប្រាស់នៅផ្នែកខាងលើ នៃអេក្រង់ដែលអាចបត់បាន។ UTG ត្រូវបានណែនាំនៅក្នុង Galaxy Z Flip ហើយរបាយការណ៍ឥឡូវនេះនិយាយថា បរិមាណផលិតកម្ម UTG នឹងត្រូវបានរារាំងរហូតដល់ឆ្នាំក្រោយ។

ដូច្នេះ Galaxy Fold 2 នឹងពិបាកក្នុងការដាក់ចេញឱ្យប្រើប្រាស់ យ៉ាងហោចណាស់មួយរយៈពេលទៀត។ វាត្រូវបានគេរំពឹងថានឹងមានតម្លៃថោកជាងម៉ូដដែលកាលពីមុនបន្តិច ខណៈពេលដែលមានអេក្រង់ធំជាងមុនទាំងនៅខាងក្នុងនិងខាងក្រៅ រីឯបន្ទះឈីប Snapdragon 865 ដែលមានកម្លាំង 5G និងថាមពលថ្ម ៤ ៥០០ mAh ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9394699