Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើរឿងពិតទៅយ៉ាង​ណាវិញ? សមត្ថកិច្ចថៃសម្រុកចាប់ទំនិញ និង​ពលករជា​បន្ត​បន្ទាប់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ថៃ​បាន​ធ្វើការ​ចាប់​ទំនិញ​ខ្មែរ​នៅ​ម្តុំ​ផ្សារ​រុង​ក្លឿ ​ក្នុងស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ និង​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់​ចោទ​ថា​ឆ្លង​ព្រំដែន​ពី​កម្ពុជា​ ។

​ទំនិញ​ជា​ច្រើន​មុខ​រួម​មាន​ខោអាវ​កីឡា​,​ កម្រាល​,​ ភួយ ​កាបូប​ស្ត្រី ​និង​ទំនិញ​ប្រេន​ៗ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ភាគី​ថៃ​ចាប់​ម្តុំ​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ កាលពី​ថ្ងៃ​ទី​២២​ និង​២៣​ សីហា​២០២០ ​ដោយ​ចោទ​ថា​ជា​ទំនិញ​រំលោភ​កម្ម​សិទ្ធ​បញ្ញា​ និង​លួច​នាំ​ចូល​តាម​ច្រករបៀង​។​

ដោយឡែក​កាលពី​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០២០ ​ពលករ​ខ្មែរ​ចំនួន​៨​នាក់(​ប្រុស​៥​នាក់ និង​កុមា​រ​ម្នាក់​) ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​ក្នុងស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ​ខណៈ​ពួក​គេ​កំពុង​ជិៈ​រថយន្ត​១​គ្រឿង ​ក្រោយ​ឆ្លង​ព្រំដែន​ចេញពី​កម្ពុជា​តាម​ច្រករបៀង​។​

បើ​ទោះជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ថៃ​បាន​បិទ​ព្រំដែន​និង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ព្រោះតែ​មេរោគ​កូ​វីដ១៩ក្តី​ ប៉ុន្តែ​ច្រករបៀង​មួយ​ចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ​នៅ​តែ​មាន​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ដី​ថៃ​ ហើយ​ភាគី​ថៃ​ធ្វើកា​បង្ក្រាប​និង​ចាប់​បានជា​បន្តបន្ទាប់​ដូច​ករណី​ខាងលើ​ជាដើម​៕​

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9625998