តាមប្រភពបានអោយដឹងថាមានបរុសវ័យ៦០ឆ្នាំម្នាក់ សព្វថ្ងៃជាសន្តិសុខ បានចាញ់បោកស្ត្រីមេម៉ាយម្នាក់ដែលមករួមរស់នៅជាមួយគ្នាបានជាងមួយខែ ដោយកុហកថាលែងប្តីជាង៣ឆ្នាំហើយ ។
បន្ទាប់ពីបានរួមរស់ជាមួយគ្នាបុរសពោះម៉ាយនេះក៏បានប្រគល់លុយកាក់ និងខ្សែ.កមាស៥អោយទៅស្រ្តីម្នាក់នោះ ។
ប៉ុន្តែរឿងដែលមិននឹកស្មានគឺស្រ្តីម្នាក់នោះបាន យកទ្រពសម្បត្តិទាំងអស់ទៅនៅប្តីដើមទៅវិញ រឿងរាវនេះបង្ករឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលស្ថិតនៅផ្ទះជួល ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពបានអោយដឹងថាស្ត្រីមេម៉ាយមករស់នៅជាមួយបុរសជាសន្តិសុខនោះបានបញ្ជាក់ប្រាប់ថា ខ្សែ.កមាសទំងន់៥ជី៨លីខាងលើ ត្រូវបានប្តីក្រោយគាត់បានឱ្យមកគាត់ ដើម្បីដោះដូរនឹងការមករស់ជាមួយគ្នា ។ ហើយក្រោយមកគាត់ក៏ទៅរស់នៅជាមួយប្តីដើមគាត់វិញ គឺប្តីគាត់មកលេងកូន៥ទៅ៦ថ្ងៃមកហើយ គាត់បានលាក់មិនឲ្យប្តីក្រោយដឹងទេ តែទីបំផុតនៅតែដឹងទាល់តែបាន ។
បន្ទាប់ពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍បានមកដល់ ហើយបុរសវ័យចំណាស់ខាងលើបាននិយាយចរចាជាមួយស្ត្រីជាប្រពន្ធក្រោយ ដោយសំរបសំរួលគ្នាយកខ្សែ.កមាសមកសងប្តីក្រោយគាត់វិញ ប៉ុន្តែស្រ្តីក៏តបថាបានលក់យកលុយចាយអស់ទៅហើយ ។ រំពេចនោះសមត្ថកិច្ចត្រឡប់ទៅវិញបាត់ ហើយស្ត្រីខាងលើបាននិយាយប្រាប់បន្ថែមថា មិនអោយវិញទេ គឺជាថ្លៃដេកជាមួយគាត់ទៅវិញ ៕ដោយ៖ត្នោត