Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រើ​ល្បិច​ម្តងបាន​សម្រេច​ លើកទី២ សម្ថកិច្ចឃាត់ខ្លួនបាន

ស្ត្រី​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​គ្នា​៤​នាក់​ត្រូវ​បាន​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ឃាត់ខ្លួន​បាន បន្ទាប់មកនគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។

ដោយសារស្រ្តីជនសង្ស័យ​ម្នាក់​នោះ​បាន​ធ្វើ​សកម្មភាព​ប្រើ​ល្បិច​ ​​ដោយ​​យក​គ្រឿងអលង្ការ​កាឡៃ​ដូរ​យក​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន​ពី​កម្មការិនី​រោងចក្រ​​ចំនួន២​នាក់​បាន​សម្រេច​ជា​បន្ត​បន្តបន្ទាប់​ចំនួន​២​លើក ចំណែក​បក្សពួក​៣​នាក់​ទៀត​បាន​គេចខ្លួន​បាត់​។

ដោយហេតុការណ៍​លើក​ទី​១​បាន​កើតឡើងរួចមកហើយកាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ 

បន្ទាប់​ពី​ធ្វើ​សកម្មភាព​ទៅ​លើ​នាង​កម្មការិនី​ម្នាក់​បាន​សម្រេច ​ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​រួច​ដោយ​សុវត្ថិភាព​។

លុះដល់លើកទី​២-ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែសីហា ក្រុម​ជនសង្ស័យ​១​ក្រុម​ខាងលើ​នេះ​បាន​ទៅ​ធ្វើ​សកម្មភាព​លើ​នាង​កម្មការិនី​ម្នាក់​ទៀត​នៅ​ក្នុងភូមិ​ដដែល​បាន​សម្រេច​ទៀត​ក៏​ត្រូវ​ចាប់ខ្លួន​បាន​ម្នាក់​និង​រត់​រួច​៣​នាក់​បែប​នេះ​តែ​ម្ដង ។

ស្រ្តីរង​គ្រោះ​ឈ្មោះ ឌឿ​ន លេខ អាយុ​២១​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ទួល​ស្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ​បាន​​បាត់បង់​ខ្សែ​ក និង​ចិញ្ចៀន​ប្លា​ទី​ន ព្រមទាំង​លុយ​មួយ​ចំនួន​សរុប​ជាង​៥០០​ដុល្លារ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9625915